លោកប្រធានហូជីមិញរស់នៅជារៀងរហូតក្នុងបេះដូងរបស់ប្រជាជនវៀតណាម

21:24 | 20/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ១២៨នៃទិវាកំណើតរបស់លោកប្រធានហូជី មិញ (ថ្ងៃទី ១៩ខែឧសភាឆ្នាំ១៨៩០-ថ្ងៃទី១៩ ខែឧសភា២០១៨)នោះ នាព្រឹកថ្ងៃទី២០ខែឧសភា នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីលើកសរសើរ យុវជនលេចធ្លោទូទាំងប្រទេសដែលប្រតិបត្តិការពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។

លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនបានបំពាក់អាំងស៊ីន យុវជនលេចធ្លោធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ

ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong បានលើកសរសើរនិងទទួលស្គាល់រាល់ការរួមវិភាគ ទានដ៏ធំធេងរបស់យុវជនទូទាំងប្រទេស ចំពោះចលនាសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រ ធានហូជីមិញនាពេលកន្លងទៅលើគ្រប់វិស័យ។ ស្តីពីទិសដៅនាពេលខាងមុខ លោក Vo Van Thuong បានឲ្យដឹងថា៖ “បន្តអនុវត្តចលនាសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញ ដោយផ្សាភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មី ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចការអប់រំសតិអារម្មណ៍បដិវត្តន៍ សីលធម៌ ផ្នត់រស់នៅខាងវប្បធម៌សម្រាប់យុវជនជំទង់និងកុមារ។ ត្រូវលើកកម្ពស់កម្លាំងតស៊ូឲ្យមជ្ឈដ្ឋានវ័យក្មេងចំពោះមុខសភាពការអវិជ្ជមានក្នុងសង្គមនិងការបំផ្លាញ់ការពិត របស់កម្លាំងអមិត្ត ដើម្បីយុវជនជំទង់និងកុមារ មានការយល់ដឹងត្រឹមត្រូវជាងចំពោះបញ្ហានយោ បាយ សង្គមផងដែរ”។

ក្នុងឱកាសនេះដែរ នាថ្ងៃទី១៩ខែឧសភា រដ្ឋអំណាចនិងប្រជាជនស្រុក កោះ Hoang Sa ខេត្ត Khanh Hoa ក៏បានរៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ តំណាងទាំងអស់ បានអះអាង នូវការប្តេជ្ញាចិត្តការពាររឹងមាំអធិប តេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេសនិងរួមចំណែកស្ថាបនាប្រទេសជាតិ៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត