វៀតណាមថ្កោលទោសអំពើហឹង្សានិងអំពើរំលោភបំពានទាំងអស់តម្រង់ទៅលើជនស៊ីវិល

22:12 | 23/05/2018

នាថ្ងៃទី២២ ឧសភា ក្រុមប្រឹក្សាអ.ស.ប បានរៀបចំសម័យពិភាក្សាបើកចំហថ្នាក់រដ្ឋមន្រ្តីក្រោមប្រធានបទ “ការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ”។

ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប បានសម្ដែងការព្រួយបារម្ភនិងថ្កោលទោសអំពើហឹង្សានិងអំពើរំលោភទាំងអស់ដែលតម្រង់ទៅលើជនស៊ីវិល ប្រឆាំងជំទាស់ការប្រើប្រាស់អាវុធលើសពីការកំណត់ដើម្បីវាយប្រហារទៅលើមូលដ្ឋានស៊ីវិលដូចជាសាលារៀន មន្ទីរពេទ្យនិងទីប្រជុំជន។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga អះអាងថា ប្រទេសនីមួយៗត្រូវមានការទទួលខុសត្រូវក្នុងកិច្ចការពារប្រជាជនរបស់ខ្លួន ហើយដោះស្រាយជម្លោះដោយយុត្តាធិការ ព្រមទាំងអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់គោរពច្បាប់មនុស្សធម៌ សិទ្ធិមនុស្សអន្តរជាតិ និងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាអ.ស.ប ក៏ដូចជាគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យនយោបាយនៃប្រទេសនីមួយៗផងដែរ៕

(ប្រភពព័ត៌មាន: តាម VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត