យុគសម័យ - ក្រោយរយៈពេល៣ថ្ងៃធ្វើការយ៉ាងមមាញឹកនិងម៉ត់ចត់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ចប់សម័យប្រជុំលើកទី២៤ ដោយផ្តល់មតិទៅលើបណ្តាខ្លឹមសារដែលនឹងដាក់ជូនរដ្ឋសភាក្នុងកិច្ចប្រជុំលើកទី៥រួមទាំងផ្តល់មតិលើពង្រាងច្បាប់មួយចំនួននិងបញ្ហាសំខាន់ៗជាច្រើនទៀត។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីនិងថ្លែងមតិបិទបញ្ចប់សម័យប្រជុំលើកទី២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថតៈTrọng Đức/TTXVN )
នាពេលល្ងាចថ្ងៃទី១៦ខែឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់សម័យប្រជុំលើក ទី២៤។ សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីនិងថ្លែងមតិបិទបញ្ចប់សម័យប្រជុំនេះ។
អញ្ជើញថ្លែងមតិបិទបញ្ចប់សម័យប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា សម័យប្រជុំលើកួទី២៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ឧសភា។ នេះជាកិច្ចប្រជុំចុងក្រោយសម្រាប់ផ្តល់មតិលើខ្លឹមសារនៅសេសសល់មួយចំនួននៃកិច្ចប្រជុំលើកទី៥។ សម្រាប់ខ្លឹមសារនីមួយៗដែលទទួលបាន មតិយោបល់នោះបន្ទាប់ពីពិភាក្សា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសន្និដ្ឋានជាក់លាក់ហើយនឹងជូនដំណឹង នូវការសន្និដ្ឋាននេះដល់ស្ថាប័នទាំងអស់អនុវត្តដោយជ្រាប។
តំណាងចូលរួមបានផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់នគរបាលប្រជាជនធ្វើវិសោធនកម្ម (រូបថតៈ Trọng Đức/TTXVN)
តាមនោះ ប្រធានរដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាល អចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ អចិន្ត្រៃយ៍នៃគណៈកម្មាធិការនានា គណៈ កម្មការចំណុះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បន្តស្រាវជ្រាវ ក្រេបយកមតិនៅក្នុងសម័យប្រជុំ ដើម្បីបំពេញរបាយការណ៍ ពង្រាងច្បាប់និងបំពេញនូវពង្រាងសេចក្តីសម្រេចចិត្តនានាមុននឹងបានអនុម័តផ្សព្វផ្សាយជាផ្លួវការ។ ទន្ទឹមជាមួយគ្នានោះ បន្តរួមសហការនិងពិនិត្យឡើងវិញ ការត្រៀមរៀបចំនូវខ្លឹមសារ ក៏ដូជចជាលក្ខខ័ណ្ឌនានាដើម្បីធានាការបម្រើល្អបំផុតសម្រាប់កិច្ចប្រជុំលើកទី៥នៃរដ្ឋសភា គ្រោងនឹងប្រារព្ធនាថ្ងៃទី២១ខែឧសភាខាងមុខ។ ប្រធានរដ្ឋសភាក៏បានឲ្យដឹងថា ដើម្បីដោះស្រាយបន្ទាប់រាល់បញ្ហាចំបាច់ រដ្ឋាភិបាលបានស្នើ បំពេញបន្ថែមនូវខ្លឹមសារមួយចំនួនក្នុងសម័យប្រជុំនេះ។
មុននោះ នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់នគរបាលប្រជាជន (ធ្វើវិសោធនកម្ម)៕
(ដោយ ស្រីពេជ្រ)


មតិពីមិត្តអ្នកអាន