សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមនីតិកាលទី១២បានបិទបញ្ចប់ប្រកបដោយជោគជ័យ

08:10 | 13/05/2018 (ដោយ ស្រីពេជ្រ)

យុគ្គសម័យ - នាព្រឹកថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល ទី១២បានបិទបញ្ចប់ក្រោយរយៈពេល៦ថ្ងៃប្រជុំ។

ទិដ្ឋភាពនៃសន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិការមជ្ឈឺមនីតិកាលទី១២ (vov.vn)

អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់ អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ។ លទ្ធផលនៃព្រឹត្តិការណ៍នេះរួមចំណែកបង្កើតឡើងចកម្លាំងចលករថ្មីសំរាប់បុព្វហេតុផ្លាស់ប្ដូរថ្មីដោយព្រមៗគ្នានិងលើគ្រប់ជ្រុងជ្រោយ កសាងបក្សឲ្យបានស្អាតស្អំ រឹងមាំ។

ចំពោះការងារកសាងជួរកម្មាភិបាល អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេសវៀតណាមឲ្យក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០៣០ ហើយទស្សនៈវិស័យក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប តាមទិសសង្គមនិយមនាឆ្នាំ២០៤៥។

អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ (រូបថតៈ vov.vn)

ស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ សំដៅកសាងប្រព័ន្ធគោលនយោបាយប្រាក់បៀវត្តន៍ជាតិឲ្យមានចរិតលក្ខណៈវិទ្យាសាស្ត្រ តម្លាភាព ក៏ដូចជាសមស្របនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិផងដែរ។

ស្ដីពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម លោក Nguyen Phu Trong បានអះអាងថា៖ “ដើម្បីធានាតុល្យភាពហិរញ្ញវត្ថុនៃមូលនិធិធានារ៉ាប់រង់សង្គមក្នុងរយៈពេលយូរអង្វែងគឺចាំបាច់ត្រូវបំពេញបន្ថែមធ្វើវិសោធនកម្មជំនះ ពុះ ពារលើការជំពាក់ជំពិនក្នុងគោលនយោបាយធានារ៉ាប់រង់និវត្តន៍នាបច្ចុប្បន្ន។ បង្កើនវ័យអាយុចូលនិវត្តន៍ជាបណ្ដើៗ ឲ្យ សមស្របនឹងក្រុមមុខសញ្ញានីមួយៗ ផ្នែកវិជ្ជាជីវៈនីមយួៗ ដើម្បីលើកកំពស់លក្ខណៈចីរភាពនៃគោលនយោបាយធានារ៉ាប់ រង់សង្គម”៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត