មតិរបស់ប្រជាជនស្តីពីសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២

08:23 | 13/05/2018

ក្នុងរយៈពេលប្រព្រឹត្តទៅសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ ឧសភា នៅទីក្រុងហាណូយ បញ្ហាសំខាន់ៗជាច្រើន ត្រូវបានលើកយកមកពិភាក្សានិងសម្រេច។

សន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិការមជ្ឈឹមបក្សនីតិកាលទី១២បានផ្តោតការពិភាក្សាលើបញ្ហាសំខាន់ៗចំនួន៣

ក្នុងរយៈពេលប្រព្រឹត្តទៅសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ ឧសភា នៅទីក្រុងហាណូយ នោះបញ្ហាសំខាន់ៗជាច្រើនត្រូវបានអង្គប្រជុំលើកយកមកពិភាក្សានិងអនុម័ត។ បញ្ហាមួយចំនួនដូចជាការងារកម្មាភិបាលការកែទម្រង់ប្រាក់បៀវត្ស កំណែទម្រង់គោលនយោបាយស្តីពីការធានារ៉ាប់រងសង្គមសុទ្ធតែទាក់ទាញការយកចិត្តទុកដាក់ពីកម្មាភិបាល បក្ខជននិងប្រជាជនគ្រប់ស្រទាប់។ លោក Van Duc Long អតីតកម្មាភិបាលចូលនិវត្តន៍មួយរូបនៅ ទីក្រុង Da Nang បានលើកមតិថា៖«សន្និបាតមជ្ឈឹមលើកនេះបានផ្តោតសំខាន់ទៅលើការងារកែទម្រង់ជួរកម្មាភិបាល ជំរុញយ៉ាងខ្លាំងនិងបង្កើនការងារកម្មាភិបាលពិនិត្យឡើងវិញជួរកម្មាភិបាលដែលមានសមត្ថភាពនិងគុណធម៌ដើម្បីអភិវឌ្ឍន៍ប្រទេស ជាតិ។ ជាពិសេសបោសសំអាតមុខសញ្ញាមិនចាំបាច់ ចេញពីប្រព័ន្ធរចនារបស់បក្សដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស»។

ប្រជាជនជាច្រើនបានស្រុះចិត្តគំនិតអំពីគំរោងការណ៍កសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ដែលគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានលើកយកមកពិភាក្សានៅសន្និបាតលើកទី៧នេះ ហើយចាត់ទុកនេះគឺជាប្រការចាំបាច់ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត