យុគ្គសម័យ - នារៀលថ្ងៃទី១៣ខែឧសភានៅទីក្រុង Hai Phong (ភាគខាងជើងវៀតណាម) នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងកាត់ខ្សែបូសម្ពោធដាក់ឲ្យ ប្រើប្រាស់កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT)។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (រូបថតៈ VGP/Quang Hieu)
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រុមហ៊ុនចំណាត់កំពង់ផែកុងតឺន័រអន្តរ ជាតិ Hai Phong មានដំណោះស្រាយទំនើបភាវូបនីយកម្មក្នុងផលិតកម្ម ទទួល ប្រគល់ទំនិញ រៀបចំសេវាកម្ម logistic យ៉ាងល្អ ដើម្បីរួមចំណែកកាត់បន្ថយចំណាយ ដឹកជញ្ចូនសមុទ្រ និងកាត់បន្ថយចំណាយសម្រាប់សហគ្រាស។
រូបថតៈ VGP/Quang Hieu
នាពេលខាងមុខ ដើម្បីធ្វើអាជីវកម្មនិងប្រតិបត្តិដំណើរការកំពង់ផែនេះប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់នោះ នា យករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមហ៊ុន គប្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីក្លាយទៅជាកំពង់ផែទំនើប ស្វ័យប្រវត្តិកម្ម និងអនុ វត្តប្រកបដោយជោគជ័យ រាល់សមិទ្ធិនៃបដិវត្តន៍ឧស្សាហកម្ម៤.០។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នងពិធី
ក្នុងឱកាសនេះ តាងនាមរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីបានថ្លែងអំណរ គុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានគាំទ្រនិងសហការយ៉ាងស្អិតល្មួតរួមទាំង បង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការនេះ រួមចំណែកអះអាងចំណងមិត្តភាព និងទំនាក់ទំនងអន្តរជាតិយ៉ាងល្អប្រសើររវាងវៀតណាមនិងជប៉ុនផងដែរ៕
(ស្រីពេជ្រ)



មតិពីមិត្តអ្នកអាន