លើកតម្កើងសម្រស់របស់អាវផាយ ក្រោមប្រធានបទ “សម្រស់ Trang An”

15:29 | 01/12/2020

នាថ្ងៃទី ២៩ ខែវិច្ឆិកា នៅបឹង Hoan Kiem សមាគមសម្ព័ន្ធនារីទីក្រុងហាណូយបានរៀបចំមហោស្រពអាវផាយ ក្រោមប្រធានបទ “សម្រស់ Trang An” ។

ហែរក្បួននៅមហោស្រពអាវផាយ (រូបថត៖ vnanet.vn)

មហោស្រពនេះ ទាក់ទាញប្រជាជននិងភ្ញៀវជាច្រើនកុះករ។ ដើម្បីរីកសាយភាយនូវសេចក្តីស្រឡាញ់និងមោទនភាពអំពីសម្លៀកបំពាក់ប្រពៃណីអាវផាយ ក៏ដូចជារំពឹងថា តម្លៃនៃអាវផាយនឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនោះ សមាជិកានៃសមាគមនារីនិងនិស្សិតនារីជាង ៥០០ នាក់ បានហែរក្បួនតាមផ្លូវនៅបឹង Hoan Kiem។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធី “ហាណូយតភ្ជាប់ - ឆ្ពោះទៅមុខ” ដែលដឹកនាំដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងបំណងរួមចណែកលើកតម្កើងអាវផាយ ដែលជានិមិត្តរូបនៃសម្រស់ស្រ្តី​វៀតណាម./.



(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត