យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា៖ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេ ប៉ុន្តែអត្រាប្តូរប្រាក់អឺរ៉ូនិងប្រាក់យ៉េនចាប់ផ្តើមកើនឡើងវិញ។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ១១ ខែវិច្ឆិកា៖ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួល ប្រាក់អឺរ៉ូនិងប្រាក់យ៉េន ចាប់ផ្តើមកើនឡើងវិញ
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.060 - 23.100 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.270 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេទាំងការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.090 - 23.270 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងថ្ងៃទី ១០ ខែវិច្ឆិកា។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះ 1 ដុង បើសិន ប្រៀបធៀបនឹងអត្រាប្តូរប្រាក់ដុល្លារអាមេរិកដែលបានបិទប្រកាស កាលពីម្សិលមិញ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.067 – 23.267 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.175 ដុង / ដុល្លារនិងលក់ចេញក្នុងតម្លៃ 23.833 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.187 ដុង / ដុល្លារដែលកើនឡើង 5 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស កាលពីម្សិលមិញ។ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យន់ពី 3.463 - 3.538 ដុង (ទិញចូល - លក់ចេញ) ដែលកើនឡើង 8 ដុងសម្រាប់ការទិញចូលនិងការលក់ចេញ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ១០ ខែវិច្ឆិកា។
ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យន់ នាថ្ងៃនេះរក្សាក្នុងតំលៃពី 3.442 - 3.574 ដុង / យន់ (ទិញចូល - លក់ចេញ) ។ មានការកើនឡើង 07 ដុង សម្រាប់ទាំងការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ១០ ខែវិច្ឆិកា។ នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យន់ត្រូវបានទិញចូលក្នុងតំលៃ 3.433,49 ដុង / យន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.468,18 ដុង / យន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.577,43 ដុង / យន់ ដែលកើនឡើង ៧ ដុង ទាំងការទិញចូលនិងលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ១០ ខែវិច្ឆិកា។
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 26.713,15 - 26.982,98 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.075,56 ដុង / អឺរ៉ូ។ អត្រានេះកើនឡើង ២៣ ដុង សម្រាប់ទាំងការទិញចូលនិងការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ១០ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់យ៉េននៅធនាគារ Vietcombank គ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងថ្ងៃទី ០៤ ខែវិច្ឆិកា(ដែលមានតំលៃពី 213,06 - 224,15 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,459.89 | 16,626.15 | 17,147.32 |
| CANADIAN DOLLAR | CAD | 17,341.40 | 17,516.56 | 18,065.64 |
| SWISS FRANC | CHF | 24,723.02 | 24,972.75 | 25,755.55 |
| YUAN RENMINBI | CNY | 3,433.49 | 3,468.18 | 3,577.43 |
| DANISH KRONE | DKK | - | 3,614.81 | 3,750.57 |
| EURO | EUR | 26,713.15 | 26,982.98 | 28,075.56 |
| POUND STERLING | GBP | 29,980.28 | 30,283.11 | 31,232.37 |
| HONGKONG DOLLAR | HKD | 2,914.42 | 2,943.86 | 3,036.14 |
| INDIAN RUPEE | INR | - | 311.31 | 323.52 |
| YEN | JPY | 213.06 | 215.21 | 224.15 |
| KOREAN WON | KRW | 17.99 | 19.99 | 21.90 |
| KUWAITI DINAR | KWD | - | 75,716.28 | 78,687.26 |
| MALAYSIAN RINGGIT | MYR | - | 5,573.52 | 5,691.02 |
| NORWEGIAN KRONER | NOK | - | 2,525.65 | 2,631.01 |
| RUSSIAN RUBLE | RUB | - | 302.57 | 337.15 |
| SAUDI RIAL | SAR | - | 6,165.68 | 6,407.61 |
| SWEDISH KRONA | SEK | - | 2,639.36 | 2,749.46 |
| SINGAPORE DOLLAR | SGD | 16,775.02 | 16,944.47 | 17,475.61 |
| THAILAND BAHT | THB | 675.83 | 750.92 | 779.12 |
| US DOLLAR | USD | 23,060.00 | 23,090.00 | 23,270.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន