ពិធីបើកពិព័រណ៍” បដិវត្តន៍ខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ”

10:51 | 19/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាម សហការជាមួយនាយកដ្ឋានឯកសារនិងកាលប្បវត្តិជាតិ និងសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម បានបើកការតាំងពិព័រណ៍ “ បដិវត្តន៍ខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ”” ។

ពិធីបើកពិព័រណ៍” បដិវត្តន៍ខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ”

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកក្នុងការជួយដល់ប្រជាជនគ្រាប់ជាន់ កម្មាភិបាលនិងយុទ្ធជនទាំងអស់ជាពិសេសយុវជនជំនាន់វ័យក្មេងអាចយល់ដឹងច្បាស់ពីឋានៈដ៏មហិមានិងតម្លៃជាប្រវត្តិសាស្ត្រអំពីជ័យជំនះដ៏ធំធេងនៃបដិវត្តខែសីហានាឆ្នាំ ១៩៤៥ ដោយហេតុនោះបានធ្វើឱ្យមានការស្នេហាជាតិនិងមោទនភាពជាតិ ព្រមទាំងលើកទឹកចិត្តនិងលើកកម្ពស់កម្លាំងនៃធ្លុងមហាសាមគ្គីភាពជាតិ ក្នុងការកសាងនិងការពារមាតុភូមិនាយុគសម័យថ្មីផងដែរ។

ពិព័រណ៍នេះបានឧទ្ទេសនាម អំពីឯកសារ រូបភាពនិងវត្ថុនានាជាង ៣០០។ ផ្នែកទី ១ នៃការតាំងពិព័រណ៍នេះមានប្រធានបទ “រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ” ដែលតាំងបង្ហាញរូបភាពនិងវត្ថុនានាដោយបញ្ជាក់ពីឋានៈដ៏មហិមានិងមានតម្លៃជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃបដិវត្តខែសីហានិងការបង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ (នាបច្ចុប្បន្ននេះគឺជាសាធារណរដ្ឋសង្គមនិយមវៀតណាម) ក្នុងការតស៊ូប្រយុទ្ធជាប្រវត្តិសាស្ត្រ ដើម្បីកសាងនិងការពារប្រទេសជាតិ។

ពិធីបើកពិព័រណ៍” បដិវត្តន៍ខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ”

រីឯប្រធានបទ “អំណាចនៃជំនឿ” គឺជាប្រធានបទទី ២ នៃការតាំងពិព័រណ៍នេះ ដោយបង្ហាញអំពីរូបភាព ឯកសារ និងវត្ថុ ដែលឆ្លុះបញ្ចាំងពីការដឹកនាំរបស់បក្ស ការអនុវត្តដោយមានភាពច្នៃប្រឌិត រួមជាមួយនឹងបទពិសោធន៍ ពីជ័យជំនះនៃបដិវត្តខែសីហា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះនិងឯកភាពប្រទេសជាតិផងដែរ។ ចំណែក “ការបោះជំហានពោរពេញទៅដោយក្តីរុងរឿង” វិញគឺជាប្រធានបទទី៣ ដែលណែនាំអំពីរូបភាព ឯកសារនិងវត្ថុជាច្រើនដោយសង្ខេបជាទូទៅនូវសមិទ្ធិផលដ៏ធំធេងនិងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រអស់រយៈពេលជាង ៣០ ឆ្នាំនៃការអនុវត្ត គោលមាគ៌ាផ្លាស់ប្តូរថ្មីប្រទេសជាតិ របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត