យុគសម័យ - ខេត្ត Da Nang មានសមុទ្រពណ៌ផ្ទៃមេឃស្រស់ស្អាត វត្តអារាម Linh Ung ភ្នំ Ba Na បុរាណនិងក៏មានទីផ្សារល្បី ៗ ដែលលក់ម្ហូបឆ្ងាញ់ៗដែលទាក់ទាញភ្ញៀវទេសចរផងដែរ។
ផ្សារ Con
គឺជាផ្សារធំទូលាយដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុង។ នៅផ្សារនេះលក់មុខម្ហូបជាច្រើនមុខពីបង្អែមរហូតដល់អាហារសម្រាប់ពេលបាយ។
(រូបថត៖ @ giadoan89)
នំជាច្រើនប្រភេទនិងម្ហូបអាហារឈ្ងុយឆ្ងាញ់ៗ
មាននំនិងមុខម្ហូបជាច្រើនប្រភេទដែលភ្ញៀវទេសចរអាចពិសារ នៅពេលមកទស្សនាផ្សារ Con ដូចជា៖ នំ beo នំ ram នំ canh ស៊ុបទាកូន ... ម្ហូបនីមួយៗមានរសជាតិខុសគ្នា។ អាចនិយាយបានថានេះគឺជាឋានសួគ៌ដែលលក់ម្ហូបតាមចិញ្ចើមផ្លូវ។
(រូបថត៖ @tram_beauty_house)
ត្រីងៀត មឹកងៀត...
(រូបថត៖ @ trunghieu.16.8)
ទស្សនាផ្សារ Con ក្រៅពីពិសារ ភ្ញៀវក៏អាចទិញត្រីអាហារងៀត នៅទីនេះដែលធ្វើជាកាដូបានដែរ។ មានគ្រឿងសមុទ្រជាច្រើនប្រភេទដែលបានឆ្អើរដូចជាមឹក បង្គា ក្តាម ត្រី ... ដែលមានគុណភាពខ្ពស់។ រដ្ឋធានី Ha Noiមានផ្សារ Dong Xuan ទីក្រុង Sai Gon មានផ្សារ Ben Thanh ខេត្ត Da Nang មានទីផ្សារ Con។
ផ្សារ Bac My An
(រូបថតៈ @ យ៉ាំមមីដាងាង)
ល្បីឈ្មោះដោយការលក់ម្ហូប យោងតាមលក្ខណៈវិនិច្ឆ័យ ឆ្ងាញ់ - ថោក។ ដើរជុំវិញផ្សារ ភ្ញៀវនឹងភ្ញាក់ផ្អើល ដោយអាហារលក់តាមចិញ្ចើមថ្នល់ដែលពេញនិយមនៅទីនេះ។ មុខម្ហូបនៅទីនេះមានតំលៃថោកណាស់ ចាប់ពី ៥ពាន់ដុងដល់ ៥ ម៉ឺនដុង។ ចំណាយពេញមួយថ្ងៃ ដើម្បីពិសារម្ហូបអាហារនៅទីនេះ ក៏មិនអស់មុខម្ហូបដែលលក់នៅទីផ្សារនេះ។ ក្រៅពីគុយទាវ នំជាច្រើនប្រភេទ ... ទីផ្សារក៏ល្បីខាងការ៉េមធ្វើពីផ្លែប័រដែលជាអាហារពេញនិយមនៅពេលនេះ។
(រូបថត៖ @ ambui0707)
ផ្សាររាត្រី Helio
(រូបថត៖ danangaz.com)
បើកលក់ចាប់ពីម៉ោង ៥ ល្ងាចដល់ ១០ យប់ផ្សាររាត្រី Helio មានកន្លែងបរិភោគអាហារប្លែកៗ កន្លែងលក់គ្រឿងសមុទ្រ កន្លែងម្ហូបអាហារអាំង .... យុវវ័យស្រឡាញ់ផ្សាររាត្រីនេះ។ ចំណាយពេញមួយថ្ងៃទស្សនាទីក្រុង Da Nang នាពេលយប់ពិសារម្ហូបឆ្ងាញ់។ អាហារតែងតែក្តៅ រសជាតិឈ្ងុយឆ្ងាញ់មិនអាចបង្អាប់បានទេ។ ប្រសិនបើភ្ញៀវចូលចិត្តញ៉ាំអាហារស្រស់ ផ្សាររាត្រីគឺជាជំរើសល្អបំផុត អាហារនឹងត្រូវបានកែច្នៃ បន្ទាប់ពីភ្ញៀវជ្រើសរើសអាហារ./.
(រូបថត៖ tinnhanhchungkhoan.vn)
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)







មតិពីមិត្តអ្នកអាន