យុគសម័យ - វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងនឹងគ្នារួមទាំងមានភាពស្រដៀងគ្នាជាច្រើននៅក្នុងវប្បធម៌ ស្ថាបត្យកម្មនិងប្រវត្តិសាស្ត្រ។ វត្តស្រឡូងឬហៅថា Chen Kieu គឺជាវត្តមួយក្នុងចំណោមវត្តដែលមានលក្ខណៈវប្បធម៌ខ្មែរ គីញ និងចិនគួរឲ្យចាប់អារម្មណ៍។

វត្តសេរីសុខុសង្គមមាជ័យស្រឡូង
នាឆ្នាំ ១៨១៥ វត្តនេះត្រូវបានសាងសង់ឡើងដោយមានស្លឹកឈើដូចជាវត្តដទៃទៀតដែរ។ ក្នុងកំឡុងពេលសង្រ្គាម ក្រោមការ បំផ្លិចបំផ្លាញនៃគ្រាប់បែក វត្តនេះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
នៅឆ្នាំ ១៩៦៩ វត្តនេះត្រូវបានសាងសងឡើងវិញស្របតាមស្ថាបត្យកម្មសព្វថ្ងៃរួមមាន៖ សាលធំទទួលភ្ញៀវ សាលា កន្លែងសម្រាប់រក្សាទុកបទគម្ពី។ ក្នុងដំណើរការសាងសង់វត្តដោយសារតែខ្វះសំភារៈហេតុដូច្នេះព្រះសង្ឃនៅវត្តនេះមានគំនិតថាត្រូវប្រមូលចាននិងពែងពីបងប្អូននៅក្នុងភូមិ ដើម្បីដាក់នឹងលើជញ្ជាំង។ ចាប់ពីពេលនោះតទៅ វត្តនេះត្រូវបានគេស្គាល់ថាជា“ វត្ត Chen Kieu” ។


បរិវេណនៃវត្តសេរីសុខុសង្គមមាជ័យស្រឡូង
វត្តនេះមានទំហំធំទូលាយដោយមានពណ៌សំខាន់ៗចំនួនពីរគឺពណ៌ទឹកក្រូចនិងក្រហម។ នៅតាមសាលធំមានរូបសំណាកព្រះពុទ្ធធំនិងតូចប្រមាណ ២០ អង្គដែលមានឥរិយាបថអង្គុយសមាធិផ្សេងៗគ្នា។ នៅជុំវិញជញ្ជាំងមានផ្ទាំងគំនូរដែលពិពណ៌នាអំពីជីវិតរបស់ព្រះពុទ្ធសក្យមុនីតាំងពីកំណើតរហូតដល់ការត្រាស់ដឹង។



បរិវេណនៃវត្តសេរីសុខុសង្គមមាជ័យស្រឡូង
ក្រៅពីការមើលឃើញនូវស្ថាបត្យកម្មពិសេសៗនៅវត្តនេះព្រមទាំងស្វែងយល់អំពីវប្បធម៌ជនជាតិខ្មែរ ភ្ញៀវទេសចរអាច ទស្សនាផ្នែកមួយនៃកេរ្តិ៍ដំណែលនៃអភិជន Bac Lieu ដែលត្រូវបានទិញដោយវត្តនាឆ្នាំ ១៩៤៧ ។ នាឆ្នាំ ២០១២ វត្តនេះត្រូវបានសាងសង់តំបន់សាលាឆទាននៅខាងក្រោយសាលធំ។ បំណែកនៃពែងនិងចាននៅតែបន្តប្រើ ប្រាស់សម្រាប់ការតុបតែងនិងដាក់លើជញ្ជាំង។


យុវជនវ័យក្លេងពេញនិយមថតរូបនៅជំវិញបរិវេណនៃបរិវេណនៃវត្តសេរីសុខុសង្គមមាជ័យស្រឡូង
ដោយមានស្ថាបត្យកម្មដ៏សំបូរបែបដែលរួមបញ្ចូលរវាងជនជាតិភាគខ្មែរគីញនិងចិនវត្តស្រឡូងមានទីតាំងស្ថិតនៅផ្លូវជាតិ លេខ ១ ឃុំ Dai Tam ស្រុក My Xuyen ខេត្ត Soc Trang បានក្លាយទៅជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ ប្រជាជនជាច្រើនយ៉ាងកុះករ នៅទាំងតំបន់នេះនិងភ្ញៀវទេសចរនៅជិតនិងឆ្ងាយទៀតផង៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thamhiemmekong.com)
(បកប្រែដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន