យុគសម័យ - កាសែត Pathetlao (ឡាវ) នាថ្ងៃទី ៦ ខែឧសភាមានអត្ថបទមួយដែលមានចំណងជើងថា “ជ័យជំនះ Dien Bien Phu គឺជាមោទនភាពរបស់ប្រជាជនវៀតណាម” ដើម្បីសរសើរជ័យជំនះ Dien Bien Phu របស់វៀតណាមដោយអះអាងថានេះគឺជាជ័យជំនះដ៏ត្រចះត្រចង់បំផុតក្នុងប្រវត្តិសាស្ត្រតតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ចក្រភពបរទេសលើទឹកដីរបស់ប្រជាជនវៀតណាម។
ជ័យជំនះ Dien Bien Phu គឺជាមោទនភាពរបស់ប្រជាជនវៀតណាម
យោងតាមអត្ថបទនេះ ជ័យជំនះ Dien Bien Phu នាថ្ងៃទី ៧ ខែឧសភាឆ្នាំ ១៩៥៤ គឺជា មោទនភាពរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិផងក៏ដូចជាកម្លាំងចលករដ៏ធំធេងផងក្នុងដំណើរការផ្លាស់ប្តូរថ្មីដើម្បីអនុវត្តតាមគោលដៅ៖ "ប្រជាជនសម្បូរធូរធារ ប្រទេសជាតិខ្លាំងខ្លា ប្រជាធិបតេយ្យ សមធម៌ និងអរិយធម៌" ។
អត្ថបទនេះក៏បានបញ្ជាក់ថាសមរភូមិ Dien Bien Phu គឺជាជ័យជំនះដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាមដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ចក្រភពបរទេស។ជ័យជំនះនេះត្រូវបានកត់ទុកក្នុងប្រវតិ្តសាស្រ្តរបស់ប្រទេសវៀតណាមនិងប្រវត្តិសាស្ត្រពិភពលោកសម្រាប់ការចូលរួមវាយបំបែកបន្ទាយការពារនៃរបបអាណានិគមនិយម។
ជ័យជំនះ Dien Bien Phu មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាជ័យជំនះរបស់ប្រជាជន ឡាវនិងប្រជាជនកម្ពុជារួមជាមួយសម្ព័ន្ធមិត្តដើម្បីតស៊ូប្រយុទ្ធ ប្រឆាំងនឹងសត្រូវរួមសំដៅឆ្ពោះទៅរំដោះប្រទេស និងបង្ខំឱ្យរដ្ឋាភិបាលបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហ្សឺណែវស្តីពីឥណ្ឌូចិនដោយទទួលស្គាល់ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់វៀតណាម ឡាវនិងកម្ពុជាផងដែរ។
សម្រាប់ប្រទេសឡាវវិញ ជ័យជំនះ Dien Bien Phu បានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងសាមគ្គីភាពពិសេស សម្ព័ន្ធភាពប្រយុទ្ធរវាងឡាវនិងវៀតណាម ដោយសារ Dien Bien Phu មានទីតាំងជាប់នឹងខេត្ត Phongsaly និងខេត្ត Huaphanh ហដូច្នេះការប្រយុទ្ធវាយបរាជ័យលើ បារាំងនៅ Dien Bien Phu បានជួយវាយបំបែកមូលដ្ឋានសំខាន់របស់សត្រូវ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន