និស្សិតវៀតណាមរៀន នៅបរទេសបានដាក់រូបថតរួមបញ្ចូលគ្នា ដែលបង្កើតចលនា "រីករាលដាលនៃក្ដីស្រឡាញ់- មិនភ័យខ្លាច" ក្នុងស្ថានភាពជំងឺ Covid-19 កំពុងរីករាលដាលជាសកល

15:13 | 01/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- ជាមួយនឹងស្ថានភាពនៃការរីករាលដាលនៃ Covid-19 នៅអឺរ៉ុបដែលកំពុងវិវឌ្ឍកាន់តែស្មុគស្មាញ និស្សិត វៀតណាមបានលើកទឹកចិត្ត ស្មារតីគ្នានិងបន្ធូរបន្ថយការបារម្ភរបស់ពួកគេ តាមរយៈចលនា "Spread love-not fear" (រីករាលដាលក្តីស្រឡាញ់ - មិនភ័យខ្លាច) និងដាក់រូបថតរួមបញ្ចូលគ្នា ដើម្បីបង្កើតពាក្យស្លោកប្រឆាំងនឹងជំងឺរាតត្បាត ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។


ចលនា " Spread love-not fear” ដាក់រូបថតរួមបញ្ចូលគ្នា និងបង្កើតពាក្យស្លោកប្រឆាំងនឹងជំងឺរាតត្បាត ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។

ដើម្បីជម្រុញទឹកចិត្តមនុស្សនិងបំបាត់ការបារម្ភអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺរាតត្បាតនេះ ចលនានៃដាក់រូបថតរួមបញ្ចូលគ្នា និងបង្កើតពាក្យស្លោកដែលបន្សាំនឹងការរីករាលដាលនៃជំងឺ Covid-19 បានផ្សព្វផ្សាយពោរពេញនៅលើបណ្តាញសង្គមក្នុងប៉ុន្មានថ្ងៃនេះ។

នេះគឺជាគំនិតរបស់សមាគមនិស្សិតវៀតណាមរៀននៅប្រទេសអាល្លឺម៉ង់ដែលមានឈ្មោះថា "Spread love-not fear" (រីករាល ដាលក្តីស្រឡាញ់ - មិនភ័យខ្លាច) ។ ក្រោយមកចលនានេះទទួលបានការគាំទ្រពីនិស្សិតវៀតណាមរៀននៅប្រទេសអាល្លឺម៉ង់ប្រទេស បារាំង ប្រទេសហូឡង់ និងប្រទេសជាច្រើនទៀត។ និស្សិតវៀតណាមរៀននៅប្រទេសអាល្លឺម៉ង់បានដាក់រូបថតរបស់ផ្ទាល់ខ្លួនរួបបញ្ចូលគ្នាដែលក្លាយរូបថតមួយសន្លឹក ហើយបង្កើតពាក្យស្លោកថា "យើងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់និងរឹតត្បិតការធ្វើដំណើរ! យើងអាចធ្វើបាន" ។

ពីប្រទេសអាល្លឺម៉ង់ ចលនានេះបានរីករាលដាលនៅអឺរ៉ុប។

និស្សិតវៀតណាមរៀននៅហូឡង់បានដាក់រូបថតរួមបញ្ចូលគ្នានិង​បង្កើតពាក្យថា “ផឹកទឹកក្តៅ;ដៃត្រូវការសាប៊ូ; កុំទៅផ្តេសផ្តាស ការពារសហគមន៍ ដើម្បីផ្ញើសារនូវធានការណ៍នៃការបង្ការនិងទប់ទល់នឹងជំងឺ Covid-19:

ផឹកទឹកឱ្យបានគ្រប់គ្រាន់ ផឹកទឹកក្តៅនិងបន្ថែមវីតាមីន C រាល់ថ្ងៃ។ លាងសម្អាតដៃតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងហោចណាស់ ២០ វិនាទី ក្នុងមួយដងនិងសម្អាតបរិស្ថាន។ រឹតត្បិតការធ្វើដំណើរ ពេលមិនចាំបាច់ ជៀសវាងការប្រមូលផ្តុំ ជៀសវាងកន្លែងដែលមានមនុស្សច្រើន រក្សាចម្ងាយយ៉ាងហោចណាស់ 1,5 ម។ រក្សាភាពស្ងប់ស្ងាត់ គាំទ្រជួយគ្នាទៅវិញទៅមកនិងប្រុងប្រយ័ត្នមុនពេលមានព័ត៌មាន។

សារទាំងនេះត្រូវបានផ្សព្វផ្សាយជាវិជ្ជមានដែលជាការជំរុញទឹកចិត្តមនុស្ស ក្នុងស្ថានភាពជំងឺ Covid-19 កំពុងរីករាលដាលជាសកល ។

និស្សិតវៀតណាមនៅប្រទេសបារាំងបានដាក់រូបថតរួមបញ្ចូលគ្នាដ៏ស្រស់ស្អាតជាមួយនឹងពាក្យថា“ តើជនជាតិវៀតណាមនៅទីណាសហរដ្ឋអាមេរិក និងអឺរ៉ុប នៅឯផ្ទះប្រឆាំងនឹងការរីករាលដាល” ។ ដោយហេតុនេះការផ្សព្វផ្សាយសារ“ នៅផ្ទះគឺជាមធ្យោបាយដ៏សំខាន់ ដើម្បីការពារការរីករាលដាលនៃវីរុស SAR - COV2 ដើម្បីការពារសុខភាពរបស់អ្នកនិងសហគមន៍ទាំងមូល” ។ ទន្ទឹមនឹងនេះលើកទឹកចិត្តសមាគមនិស្សិតក្នុងតំបន់ ដើម្បីជ្រោមជ្រែងទៅនឹងនិន្នាការ និងទន្ទឹងរងចាំរូបថតប្រកបដោយភាពច្នៃប្រឌិតសមាគមនិសិ្សតវៀតណាមរៀននៅបរទេស។

សារពីនិស្សិតវៀតណាម រៀននៅសាធារណរដ្ឋឆែក។

និស្សិតវៀតណាម យុវជន នៅសាធារណរដ្ឋឆែកបានបង្កើតរូបថតមួយសន្លឹកដែលមានពាក្យថា“ យុវជននិងនិស្សិត រៀននៅសាធារណរដ្ឋឆែកកំពុងនៅឯផ្ទះយ៉ាងម៉ឹងម៉ាត់ ហើយរឹតត្បិតការធ្វើដំណើរ ដើម្បីចូលរួមនិងប្រយុទ្ធប្រឆាំងនឹង Covid-19 ។យើងអាចធ្វើបាន” ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត