រូបថតចំនួន ២ សន្លឹករបស់អ្នកថតរូបជនជាតិវៀតណាមជាប់ក្នុងបញ្ជីកំពូលរូបថតស្រស់ស្អាតបំផុតនៅលើពិភពលោក

11:27 | 18/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្នាដៃរបស់រូបភាពស្ត្រីលាងសំអាតផ្កាព្រលឹតរបស់អ្នកថតរូប Pham Huy Trung និងស្នាដៃ “ហាលស្ងួតតែ” របស់អ្នកថតរូប Tran Tuan Vinh មានកិត្តិយបានឈរនៅលើបញ្ជីកំពូលរូបថតទេសចរណ៍ស្អាតបំផុតនៅលើពិភពលោកក្នុងការប្រឡងរូបថតដែលរៀបចំឡើងដោយអង្គការថតរូបពិភពលោក។

ស្នាដៃរបស់រូបភាពស្ត្រីលាងសំអាតផ្កាព្រលឹតរបស់អ្នកថតរូប Pham Huy Trung

នាថ្ងៃទី ១៥ ខែមេសា ប្រភេទពង្រីកបានផ្សព្វផ្សាយរូបថតស្អាតជាង ១០០ សន្លឹកនិងរូបថតដែលឈ្នះនៅក្នុងចំណោម ១០ ប្រភេទផ្សេងគ្នានៃរូបថតតែមួយដូចជាវិស័យទេសចរណ៍ ស្ថាបត្យកម្ម វប្បធម៌ទេសភាពជាដើម។

ស្នាដៃជាប់រង្វាន់ចុងក្រោយទាំង ១០ នេះនឹងត្រូវប្រកាសនាថ្ងៃទី ៩ ខែមិថុនា។ នេះគឺជាឆ្នាំទី ១៣ ដែលអង្គការថតរូបពិភពលោករៀបចំការប្រកួតប្រឡងនេះដោយទាក់ទាញស្នាដៃជាង ៣៤៥,០០០ មកពីប្រទេសនិងដែនដី២០៣ ឱ្យចូលរួមផងដែរ។

ស្នាដៃ “ហាលស្ងួតតែ” របស់អ្នកថតរូប Tran Tuan Vinh

ប្រទេសវៀតណាមមានកិត្តិយសដែលមានស្នាដៃចំនួន ២ ជាប់ក្នុងបញ្ជីកំពូលនៃវគ្គផ្តាច់ព្រ័ត្ររួមមាន រូបភាពស្ត្រីលាងសំអាតផ្កាព្រលឹតរបស់អ្នកថតរូប Pham Huy Trung (ទីក្រុងហូជីមិញ) និង“ហាលស្ងួតតែ” របស់អ្នកថតរូប Tran Tuan Vinh ( Bac Giang)៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត