ប្រទេសវៀតណាមមានឈ្មោះ ក្នុងបណ្ជី Top ១០ នៃទីកន្លែងសម្រាកនិងលំហែកាយដ៏ប្រណីត នៅលើពិភពលោក

13:40 | 26/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្រុមហ៊ុន Kuonio ដែលជាក្រុមហ៊ុនទេសចរដ៏ល្បីល្បាញលើពិភពលោកបានបោះឆ្នោតនិងជ្រើសរើលប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុងបណ្ជី Top ១០ នៃទីកន្លែងសម្រាកនិងលំហែកាយដ៏ប្រណីតៗបំផុត នៅលើពិភពលោកនាឆ្នាំ ២០២០ ។

ជ្រុង​មួយនៃរដ្ឋធានីហាណូយ។ (រូបថត៖ Dan Viet)

Malpes នៅតែឈរលំដាប់លេខមួយ។ បន្ទាប់គឺ Mauritius ប្រទេស​ថៃ​និងប្រទេស​ស្រីលង្កា។ រីឯ កោះBali វីញ បាន​វិលត្រឡប់​​មក​បញ្ជី​និងជាប់​ចំណាត់ថ្នាក់ទី ៥ ។ កោះនេះតែងតែ​ជាទីកន្លែងក្រេបទឹកឃ្មុំដ៏​ពេញនិយម ប៉ុន្តែ​ការរញ្ជួយដីជាបន្តបន្ទាប់នៅលើកោះ Lombok នៃ Bali ក្នុងខែសីហាឆ្នាំ ២០១៨ បានកាត់បន្ថយ​ចំនួន​ភ្ញៀវទេសចរ។ មនុស្ស ៤៦០ នាក់បានស្លាប់​ និងអគាររាប់ពាន់​បានខូចខាតដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍នៅប្រទេសឥណ្ឌូណេស៊ី។

Malpes មានភាពល្បីល្បាញដោយសារមានទេសភាពដ៏ប្រណិត (រូបភាព៖ AN)

Mauritius ត្រូវបានគេចាត់ទុកថាជាឋានសួគ៌នៃពិភពលោក (រូបភាព៖ Agoda)

កោះ Bali ​ស្ថិតក្នុងលំដាប់ទី ៥។ (រូបភាព៖ iVIVU)

ប្រទេសអ៊ីតាលីគឺជាប្រទេសអឺរ៉ុបតែមួយគត់ដែលមានឈ្មោះ​ក្នុងបញ្ជី Top ១០ នៃទីកន្លែង​សម្រាក​និងលំហែកាយ​ដ៏ប្រណីតបំផុតនៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ៦ ។ ប្រទេសដទៃទៀត​ដូចជា​ប្រទេសក្រិកនិងប្រទេសអេស្បាញ​ជាប់ចំ ណាត់ថ្នាក់ ២០ ។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Kuonio តម្រូវការសម្រាប់​ដំណើរកម្សាន្តតាមក្រុមតូចៗ ដែលគាំទ្រ​ដោយ​មគ្គុទេសក៍​វិជ្ជាជីវៈបានកើនឡើង ១០% ដែលនាំឱ្យមាន​ការកើនឡើង​នៃប្រទេសវៀតណាម។ ប្រទេស​នៅអាស៊ីអាគ្នេយ៍​នេះ​បានយកឈ្នះ​ប្រទេសឥណ្ឌា ដើម្បី​ធ្វើឱ្យប្រទេសវៀតណាម​ជាប់ក្នុងបណ្ជី​ Top ១០ និងឈរនៅចំណាត់ថ្នាក់ទី ៨ ។ បណ្តាទីកន្លែង​ជាប់ក្នុងបញ្ជី Top ដែលត្រូវបាគេស្គាល់ដោយ​សម្រស់​ ភាពទាក់ទាញដែលធ្វើឲ្យភ្ញៀវចង់មកទេសចរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត