យុគសម័យ៖អាកាសធាតុក្តៅអូសបន្លាយក្នុងរយៈពេលយូរដែលបណ្តាលឱ្យផ្កាព្រូន នៅខ្ពង់រាប Moc Chau "ភ្ញាក់ឡើង" លឿនជាងធម្មតា។ ពណ៌សដ៏ប្រណីតនៃផ្កានេះគ្របដណ្តប់នៅលើភ្នំព្រៃដែលជាសញ្ញានៃនិទាឃរដូវឈានដល់ នៅតំបន់ខ្ពង់រាប។
កាលពីដើមខែមករា ឆ្នាំ ២០២០ ផ្កាព្រូននៅស្រុក Moc Chau (ខេត្ត Son La) ចាប់ផ្តើមរីកនិងគ្របដណ្តប់ជ្រលងភ្នំភូមិ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាច្រើន។ (រូបថត៖ កាសែត Thoi Dai) ម្ចាស់សួនផ្កាមួយចំនួនបានឲ្យដឹងថា កាលពីឆ្នាំមុន ផ្កាព្រូនធចាប់ផ្តើមរីកពីចុងខែមករារហូតដល់ដើមខែកុម្ភៈ។ ប៉ុន្តែក្នុងឆ្នាំនេះអាកាសធាតុក្តៅអូសបន្លាយក្នុងរយៈពេលយូរដែលបណ្តាលឱ្យផ្ការីកលឿនជាងធម្មតា។ (រូបថត៖ កាសែត Thoi Dai) ការធ្វើដំណើរទៅកាន់ខេត្ត Moc Chau ក្នុងរដូវផ្កាព្រូនរីក អ្នកទេសចរមិនត្រឹមតែគយគន់ទេសភាពផ្កាព្រូនរីកស្គុះស្គាយប៉ុណ្ណោះទេ។ ថែមទាំងចូលរួមក្នុងពិធីបុណ្យអបអរសាទរនិទាឃរដូវដ៏រីករាយរបស់ជនជាតិ Mong នៅតំបន់ពាយ័ព្យ ផងដែរ។(រូបថត៖ កាសែត Thoi Dai) ពណ៌សរបស់ផ្កាព្រូនធ្វើភ្ញៀវចាប់ចិត្តខ្លាំងណាស់។(រូបថត៖ កាសែត Thoi Dai) ផ្កាព្រូននៅខ្ពង់រាប Moc Chau រីកនិងពេញលេញពីជ្រលងនេះរហូតដល់ជ្រលងនោះ ដែលមើលឃើញដូចជាក្រាលព្រំពណ៌សមួយ។ទីកន្លែងមានផ្កាព្រូនរីកស្អាតបំផុត៖ ភូមិ Phieng Canh ស្រុក Van Ho ឃុំ Long Luong ភូមិ Thong Cuong ភូមិ Pa Phach ក្នុងនោះ ភូមិ Ang និងផ្លូវទៅកាន់ច្រកព្រំដែន Long Sap គឺជាទីកន្លែងមានផ្កាជាច្រើនបំផុត។ (រូបថត៖ កាសែត Thoi Dai) នៅពេលមកទេសចរទៅកាន់ខេត្ត Moc Chau ភ្ញៀវទេសចរអាចធ្វើដំណើរដោយរថយន្តពីរដ្ឋធានីហាណូយ បន្ទាប់មកជួលម៉ូតូនៅ ដើម្បីមកទស្សនាបណ្តាភូមិ។ (រូបថត៖ កាសែត Thoi Dai)
(ប្រែសម្រួលដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)








មតិពីមិត្តអ្នកអាន