វៀតណាមផ្សព្វផ្សាយវិស័យទេសចរណ៍នៅឯមហោស្រពផ្លូវ Denpasar នៅប្រទេសឥណ្ឌូនេស៊ី

17:17 | 31/12/2019 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣០ ខែធ្នូ ប្រតិភូវៀតណាមបានចូលរួមមហោស្រពផ្លូវ Denpasar នៅកោះ Bali នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍និងជំរុញការវិនិយោគនិងពាណិជ្ជកម្មនៅវៀតណាម។

វៀតណាមផ្សព្វផ្សាយវិស័យទេសចរណ៍នៅឯមហោស្រពផ្លូវ Denpasar នៅប្រទេសឥណ្ឌូនេស៊ី (រូបថត៖ Vietnamplus)

នេះជាមហោស្រពដ៏ធំមួយដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់ពាន់នាក់ជាមួយនឹងព្រឹត្តិការណ៍ដ៏សំបូរបែបនិងគួរឱ្យរំភើបជាច្រើន ដូចជាការធ្វើដង្ហែក្បួនតាមដងផ្លូវ ការសម្តែងសិល្បៈជាប្រពៃណី និងទំនើបៗ និងការរត់ប្រណាំង ColourRun និងពិព័រណ៍ម្ហូបអាហារប្រចាំតំបន់ក្នុងស្រុកជាដើម។ ក្នុងឱកាសនេះអភិបាលក្រុង Denpasar លោក Rai Dharma Wijaya Mantra និងតំណាងមន្ទីរ ស្ថាប័នខេត្ត Bali បានអញ្ជើញទៅទស្សនាស្តង់តាំងបង្ហាញផលតផលរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ( Vietnam Airline) ព្រមទាំងណែនាំ គោលដៅទេសចរណ៍ល្បីៗរបស់ប្រទេសវៀតណាមក៏ដូចជាសក្តានុពលក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំងពីរផងដែរ។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang បានឆ្លើយបទសម្ភាសន៍ទៅកាន់ទូរទស្សន៍ Denpasar ដោយសម្តែងនូវចំណាប់អារម្មណ៍ល្អអំពីមហោស្រពនេះហើយមានគោលបំណងចង់ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត