សិស្សវៀតណាមឈ្នះរង្វាន់ភាពយន្តឆ្នើមនៅមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី

18:38 | 19/12/2019 (ប្រភព៖ kh.qdnd.vn - សរុបដោយ ហេងវុធ្ធី)

នាថ្ងៃទី ១៧ ខែធ្នូ មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយ បានឲ្យដឹងថា ភាពយន្តមានឈ្មោះថា “The To-Do list” របស់ក្រុមសិស្សមកពីវិទ្យាល័យ Viet Duc នៅទីក្រុងហាណូយ ដែលតំណាងឱ្យប្រទេសវៀតណាមបានឈ្នះរង្វាន់ភាពយន្តឆ្នើមនៅមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី លើកទី ១៣ ដែលប្រារព្ធឡើងនៅប្រទេសជប៉ុន។

ក្រុមសិស្សវៀតណាមទទួលរង្វាន់នៅមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី (kh.qdnd.vn)


មហោស្រពឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីក្រុង Minamiawaji ខេត្ត Hyogo ប្រទេសជប៉ុន ក្រោមប្រធានបទ “រំខានអ្នកដទៃ - គិតតែខ្លួនឯង? ឬ ក៏ចូរគិតឲ្យអ្នកដទៃផង?”។ មហោស្រពបានទាក់ទាញការចូលរួមពីក្រុមសិស្សមកពីប្រទេសអាស៊ីចំនួន ១៥ និងខេត្តចំនួន ១០ របស់ប្រទេសជប៉ុន ដោយមានភាពយន្តជាង ៤០០ រឿង។ ឆ្នាំនេះ គណៈកម្មារៀបចំបានប្រគល់រង្វាន់ចំនួន ១៣ រួមមានរង្វាន់ពិសេស ១ រង្វាន់ ឆ្នើម ៤ រង្វាន់ និងលើកទឹកចិត្ត ៨ រង្វាន់។ ភាពយន្តមានចំណងជើងថា “The To-Do list” បង្ហាញពីកុមារឈ្មោះ Dang បានជួយមិត្តភក្តិរបស់គាត់មានឈ្មោះ Hai ដែលមានជំងឺធ្ងន់ និងរស់បានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ភាពយន្តនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអន្តរជាតិ៕

(ប្រភព៖ kh.qdnd.vn - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ kh.qdnd.vn - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត