យុគសម័យ - ពិធីបុណ្យ Aza Koonh (អំណរស្រូវថ្មី) របស់ជនជាតិ Pa Co នៅតំបន់ភ្នំ A Luoi ខេត្ត Thua Thien Hue ទើបតែត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
អ្នកភូមិត្រៀមគ្រឿងដង្វាយក្នុងពីធីបុណ្យ Aza Koonh របស់ជនជាតិ Pa Co (រូបថតៈ VOV)
Aza Koonh គឺជាពិធីបុណ្យប្រពៃណី បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ Pa Co និយាយដោយឡែកនិងជនជាតិភាគតិចនៃស្រុក A Luoi និយាយរួម ដើម្បីគូសសញ្ញា នៃការបញ្ចប់ឆ្នាំចាស់និងបើកចេញឆ្នាំថ្មី។ នេះគឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៅទីនេះ ដែលបានថែរក្សាតាមរយៈប្រជាជនជនជាតិ Pa Co ច្រើនជំនាន់។ ក្នុងអំឡុងពេលនៃពិធីបុណ្យ Aza Koonh ប្រជាជនបានសម្តែងការដឹងគុណចំពោះទេវតា ការដឹងគុណដល់ម្តាយនៃពូជរុក្ខជាតិ ជាពិសេសម្តាយស្រូវ ដែលតែងតែចិញ្ចឹមកូនចៅពីជំនាន់មួយទៅជំនាន់មួយ។
នៅឯពិធីបុណ្យនេះ ប្រជាជនសម្តែងឡើងវិញយ៉ាងពេញលេញ នូវជំហាននីមួយៗនៃបុណ្យ Aza Koonh ដូចជាៈពិធីបុណ្យជ្រមុជទឹក; បុណ្យបណ្តេញខ្មោចបីសាច់; ការគោរពអ្នកម្តាយអង្ករ; គោរពបូជាពូជរុក្ខជាតិ; ពិធីគោរពបូជា Giang Xu; គោរពបូជា Giàng Cot និងពិធីបុណ្យអំណរស្រូវថ្មី ជាដើម។
ពិធីសែនទេវតា ក្នុងពិធីបុណ្យ Aza Koonh របស់ជនជាតិ Pa Co (រូបថតៈ VOV)
ពិធីបុណ្យ Aza Koonh ត្រូវបានធ្វើឡើងមិនត្រឹមតែដើម្បីថ្លែងអំណរគុណដល់អាទិទេពយោងទៅតាមទំនៀមទម្លាប់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ប្រជាជននៅក្នុងភូមិ ជួបជុំគ្នាផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការបង្កាត់ពូជនិងការដាំដុះ ដើម្បីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។ ដោយហេតុនេះពង្រឹងសាមគ្គីភាពក្នុងភូមិ។
សូមគូសបញ្ជាក់ថា ពីធីបុណ្យ Aza Koonh គឺជាបេតិកភ័ណ្ឌអរូបីជាតិទី២ របស់ជនជាតិភាគតិច A Luoi។ មុននេះ ក្នុងឆ្នាំ ២០១៧ មុខរបរត្បាញ Zeng របស់ប្រជាជនជនជាតិ Ta Oi ក៏ត្រូវបានគេទទួលស្គាល់ថាជាបេតិកភណ្ឌអរូបីជាតិផងដែរ៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន