ប្រទេសវៀតណាមក្លាយជាគោលដៅឈានមុខគេនៅអាស៊ីឆ្នាំ២០១៩

06:35 | 15/10/2019 (ហេង វុធ្ធី)

ប្រទេសវៀតណាមបានក្លាយជា “គោលដៅឈានមុខគេនៅអាស៊ី” ក្នុងរយៈពេលពីរឆ្នាំបន្តបន្ទាប់ ហើយជាលើកដំបូងគឺ “គោលដៅម្ហូបអាហារលេខ១ នៅអាស៊ីប៉ាស៊ីហ្វិក”។


លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមទទួលបានពានរង្វាន់ ក្រោមប្រធានបទ"គោលដៅម្ហូបអាហារឈានមុខគេនៅអាស៊ី" (រូបថត៖ vnexpress.net)


នាល្ងាច ថ្ងៃទី១២ ខែតុលា ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងនៅកោះ Phu Quoc ដើម្បីលើកតម្កើងបណ្តាតំណាងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំនេះ វិស័យទេសចរណ៍វៀតណាមបានទទួលរង្វាន់ចំនួន ៤ រួមមានគោលដៅទេសចរណ៍ ម្ហូបអាហារ វប្បធម៌ និងទីក្រុងវប្បធម៌ (ទីក្រុងបុរាណ Hoi An)។

លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានមានប្រសាសន៍ថា ពានរង្វាន់នេះពិតជាមានមោទនភាពណាស់សម្រាប់អ្នកធ្វើអាជីវកម្មលើវិស័យទេសចរណ៍។ ពានរង្វាន់នេះ បានបញ្ជាក់ពីឋានៈទេសចរណ៍របស់ប្រទេសវៀតណាមក្នុងតំបន់និងលើពិភពលោក។ នេះក៍ជាឱកាសមាសសម្រាប់វិស័យទេសចរណ៍វៀតណាម ជំរុញការផ្សព្វផ្សាយក្នុងរយៈពេលខាងមុខផងដែរ៕

(ប្រភព៖ kh.qdnd.vn)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត