ដាក់អោយដំណើរការបណ្តាញច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់

06:13 | 16/09/2019

យុគសម័យ - គោលបំណងសំខាន់នៃបណ្តាញច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់ គឺដើម្បីទាក់ទាញនិងប្រមូលផ្តុំអ្នកជំនាញ បញ្ញវន្ត អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញបច្ចេកទេសជាច្រើន មកពីគ្រប់វិស័យ រួមទាំងសហគ្រិន និងនិស្សិតជាជនជាតិវៀតណាមក៏ដូចជាដំណើតវៀតណាមមកពីទូទាំងប្រទេសអាឡឺម៉ង់ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងបំណងចូលរួមក្នុងដំណើរការច្នៃប្រឌិតថ្មី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាឡឺម៉ង់ លោក Nguyen Minh Vu (ខាងឆ្វេង) ជូនផ្កាដើម្បីអបអរសាទរក្រុមប្រឹក្សាត្រៀមនៃបណ្តាញច្នៃប្រឌិតថ្មីវៀតណាម-អាល្លឺម៉ង់ (រូបថតៈ Thanh Binh/TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងនៅថ្ងៃទី ១៤ ខែកញ្ញាថា បណ្តាញច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់ (Vietnam Germany Innivation Network - VGI) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងពិធីមួយនៅឯសាកលវិទ្យាល័យ Humboldt នៃទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ ដែលទាក់ទាញអ្នកជំនាញ បញ្ញវន្ត សហគ្រិន និស្សិត និងមជ្ឈដ្ឋានយុវជនវៀតណាមក៏ដូចជាយុវជនដើមកំណើតវៀតណាមផងដែរ។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាឡឺម៉ង់ លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា អាឡឺម៉ង់តែងតែជាដៃគូសំខាន់មួយរបស់វៀតណាម ក្នុងសហភាពអឺរ៉ុប (EU) ហើយវៀតណាមក៏ជាដៃគូអាជីវកម្មមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចធំបំផុតចំនួន៣ របស់អាឡឺម៉ង់នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានផងដែរ។ លោកឯកអគ្គរដ្ឋទូតរូបនេះ បានលើកឡើងថា ជនជាតិវៀតណាមប្រមាណ ១០ម៉ឺននាក់ធ្លាប់បានសិក្សានិងធ្វើការនៅប្រទេសអាឡឺម៉ង់ ដែលចេះភាសាអាឡឺម៉ង់ ហើយសហគមន៍ជនជាតិវៀតណាមប្រមាណ ១៧ ម៉ឺននាក់ធ្វើសមាហរណកម្មប្រកបដោយជោគជ័យនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះគឺជាបុព្វបទហើយក៏ជាកត្តាចាំបាច់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលផ្តល់ផលប្រយោជន៍និងការបំពេញគ្នាទៅវិញទៅមកតែម្តង។

ឯកអគ្គរដ្ឋទូត Nguyen Minh Vu ថ្លែងក្នុងពិធី

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីរីករាយ ដែលបានឃើញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញបច្ចេកវិទ្យានិងសហគ្រិនជាង ១០០ នាក់ ដែលតំណាងឱ្យជំនាន់យុវជនជនជាតិវៀតណាម មានទេពកោសល្យនិងបញ្ញា ដែលកំពុងសិក្សានិងធ្វើការនៅសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ ដោយមានវត្តមានតំណាងសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនធំ ៗ របស់អាឡឺម៉ង់និងវៀតណាម ក្នុងព្រឹត្តិការណ៍បើកអោយដំណើរការបណ្តាញ VGI នាពេលនេះ។ លើសពីនេះទៀត លោក ឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសន្យាថា ស្ថានទូតតែងតែគាំទ្របណ្តាញ VGI ជានិច្ច ជាមួយនឹងក្តីសង្ឃឹមថា នេះនឹងក្លាយជាវេទិកាដើម្បីទាក់ទាញនិងភ្ជាប់ចំណេះដឹងវិទ្យាសាស្ត្រ អ្នកជំនាញបច្ចេកវិទ្យាវៀតណាមនៅប្រទេសអាល្លឺម៉ង់ក៏ដូចជាបុគ្គលនិងសម្ព័ន្ធក្រុមហ៊ុននានារបស់អាឡឺម៉ង់ ដើម្បីរួមដៃគ្នា ឈានទៅរកភាពរីកចម្រើននិងវឌ្ឍនភាពរបស់ទាំងវៀតណាមនិងអាល្លឺម៉ង់តាមរយៈការច្នៃប្រឌិតថ្មីនេះឯង។

តាងនាមក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោកអនុរដ្ឋមន្ត្រី Pham Cong Tac បានវាយតម្លៃថា នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលមានអត្ថន័យនិងជាក់ស្តែងដែលរួមចំណែកដល់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងវៀតណាមនិងអាឡឺម៉ង់។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រៀមខ្លួនជាស្រេច គាំទ្រសកម្មភាពនៃបណ្តាញ VGI។ ម្យ៉ាងវិញទៀត តាមរយៈបណ្តាញនេះ នឹងមានបន្ថែមនូវគម្រោងការស្រាវជ្រាវរួមជាច្រើនត្រូវបានអនុវត្តន៍ ដើម្បីរួមចំណែក អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី អំពីការច្នៃប្រឌិតថ្មី រវាងវៀតណាមនិងអាឡឺម៉ង់ ជាពិសេស បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ទើបនឹងបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងមក។

ទិដ្ឋភាពនៃពិធីបើកអោយដំណើរការ ប្រព័ន្ធច្នៃប្រឌិតថ្មិ វៀតណាម-អាឡឺម៉ង់

លោកអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានសម្តែងក្តីសង្ឃឹមថា សហគមន៍អ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ នឹងសកម្មថែមទៀតក្នុងការរួមចំណែក ធ្វើជាស្ពាន តភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្ររវាងអាឡឺម៉ងជាមួយវៀតណាមផងដែរ៕

សូមគូសបញ្ជាក់ថា អាឡឺម៉ង់គឺជាប្រទេសឈានមុខគេខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅទូទាំងពិភពលោក ដែលមានសេដ្ឋកិច្ចរឹងមាំនិងមានរបបសុខុមាលភាពល្អបំផុតនៅអឺរ៉ុប។

បច្ចុប្បន្ននេះ សហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសអាឡឺម៉ង់គឺជាសហគមន៍អាស៊ីធំជាងគេមួយនៅក្នុងប្រទេសនេះ ដោយមានការរួមចំណែកវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍសង្គមទាំងមូល ក៏ដូចជាមានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងការរៀនសូត្រនិងការស្រាវជ្រាវគម្រោងផ្ទេរបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ ហើយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកំពុងរីកចម្រើននិងអភិវឌ្ឍប្រកបដោយចីរភាព។

ម្យ៉ាងវិញទៀត សហគ្រិននិងបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រជាច្រើន ដែលបានធ្វើការនៅឯអង្គការអាឡឺម៉ង់ចង់ចូលរួមចំណែកដល់ការកសាងស្រុកកំណើតវៀតណាម។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះគៅលគំនិតនៃការបង្កើតបណ្តាញ VGI។

គោលបំណងសំខាន់នៃបណ្តាញ VGI គឺដើម្បីទាក់ទាញនិងប្រមូលផ្តុំអ្នកជំនាញ បញ្ញវន្ត អ្នកវិទ្យាសាស្ត្រនិងអ្នកបច្ចេកទេសមកពីគ្រប់វិស័យ រួមទាំងសហគ្រិន និស្សិតបញ្ចប់ការសិក្សាហើយ និស្សិតវៀតណាមនិងដើមកំណើតវៀតណាមនៅទូទាំងប្រទេសអាឡឺម៉ង់ ដោយឈរលើស្មារតីនៃគោលការណ៍ស្ម័គ្រចិត្ត និងបំណងចូលរួមក្នុងដំណើរការច្នៃប្រឌិតថ្មីនេះផងដែរ៕

(យោងតាម thoidai.com.vn បកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត