មានភ្ញៀវទេចរកូរ៉េខាងត្បូងជ្រើសរើសទីក្រុង Da Nang គឺជាគោលដៅទេសចរណ៍ក្នុងឱកាសបុណ្យសែនព្រះខែ

17:56 | 22/08/2019 (យោងតាម​ tapchithongtindoingoai បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២១ ខែសីហា យោងតាមការស្វែងរកទីតាំងទេសចរណ៍នៅសកលលោករបស់ Skyscanner បានឲ្យដឹងថាទីក្រុង Da Nang (វៀតណាម) និងកោះ Jeju (កូរ៉េខាងត្បូង) និងទីក្រុងបាងកក (ប្រទេសថៃ) គឺជាកន្លែងគោលដៅទេសចរណ៍គួរឲ្យចូលចិត្តបំផុតរបស់ភ្ញៀវទេសចរកូរ៉េខាងត្បូងក្នុងឱកាសនៅបុណ្យសែនព្រះខែ។

ស្ពានមាសនៅរមនីយដ្ឋាន Ba Na Hill ( ទីក្រុង Da Nang) ក្លាយទៅជាគោលដៅទេសចរគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ (រូបថត៖ TTXVN)

នេះគឺជាលទ្ធផលនៃការវិភាគរបស់ Skyscanner អំពីការស្វែងរកទិសដៅទេសចរណ៍របស់ប្រជាជនកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១២ ដល់ ១៥ ខែកញ្ញាឆ្នាំនេះ។ ពិធីបុណ្យសែនព្រះខែ គឺជាថ្ងៃឈប់សម្រាកប្រពៃណីដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង ហើយនៅឆ្នាំនេះប្រជាជននៅទីនេះឈប់សម្រាករយៈពេល ៤ ថ្ងៃចុងសប្តាហ៍ចាប់ពីថ្ងៃទី ១២ ខែកញ្ញា។

យោងតាមការវិភាគរបស់ Skyscanner បានលើកច្បាស់ថាទីក្រុង Da Nang ជាទីក្រុងទេសចរណ៍និងជាទីកន្លែងសម្រាកលំហែកាយជួរមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហេតុដូច្នេះហើយទីនេះក៏បានក្លាយជាគោលដៅទេសចរណ៍គួរឲ្យចូលចិត្តសម្រាប់ភ្ញៀវទេសចរកូរ៉េខាងត្បូងផងដែរ។

រមនីយដ្ឋាន Ba Na Hill ( ទីក្រុង Da Nang) (រូបថត៖ banahills.sunworld.vn)

លើសពីនេះទៀត នៅទីនេះក៏មានឆ្នេរសមុទ្រ My Khe ជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រទាំង ៦ ដែលទាក់ទាញបំផុតនៅលើពិភពលោក។ ទីក្រុង Da Nang ក៏ស្ថិតជិតនៅនឹងកន្លែងទេសចរណ៍ផ្សេងៗទៀត ដូចជាទីក្រុង Hoi An - ភ្នំ Ba Na - ភ្នំ Ngu Hanh Son ផងដែរ ។

កោះរមណីយដ្ឋានជេជូ (Jeju) (រូបថត៖ cungvivu.com)

រីឯកោះជេជូ (Jeju) នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងគឺជាគោលដៅទេសចរដែលត្រូវបានគេស្វែងរកច្រើនបំផុត។ នៅទីនេះភ្ញៀវទេសចរអាចឡើងភ្នំ ដើរលើឆ្នេរខ្សាច់ ក៏ដ៏ជាអាចទទួលទានអាហារមុខម្ហូបដ៏ឆ្ងាញ់ៗផងដែរ៕

(យោងតាម​ tapchithongtindoingoai បកប្រែដោយ ហេង វុធ្ធី)

(យោងតាម​ tapchithongtindoingoai បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត