ការប្រឡង “សំនៀងអាស៊ាន+៣” ឆ្នាំ ២០១៩ បញ្ចប់ប្រកបដោយជោគជ័យ

23:49 | 28/07/2019 (យោងតាម Vietnam Journey បកប្រែដោយ ស្រីពេជ្រ)

យុគសម័យ - ទីបំផុត វគ្គផ្តាច់ព្រ័ត្រនៃការប្រឡង សំនៀងអាស៊ាន + ៣ លើកទី ២ ឆ្នាំ ២០១៩ នៅខេត្ត Quang Ninh បានបញ្ចប់ប្រកបដោយជោគជ័យ។

ការប្រឡង “សំនៀងអាស៊ាន+៣” ឆ្នាំ ២០១៩ បញ្ចប់ប្រកបដោយជោគជ័យ

ការប្រឡង “សំនៀងអាស៊ាន + ៣”លើកទី ២ ឆ្នាំ ២០១៩ នឹងត្រូវបានរៀបចំឡើងនៅខេត្ត Quang Ninh ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែកក្កដា។ នេះគឺជាការប្រឡងតន្ត្រី pop សម្រាប់អ្នកចម្រៀងអាជីពវ័យក្មេង (អាយុពី១៨ ដល់ ៣៥ ឆ្នាំ) មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ ដោយមានគោលបំណងចង់បង្កើនការយល់ដឹង ការជួបប្រាស្រ័យវប្បធម៌រវាងវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់ ព្រមទាំងស្វែងរក និងជួយឧបត្ថម្ភដល់អ្នក ដែលមានទេពកោសល្យវ័យក្មេងលើវិស័យតន្ត្រីឲ្យកាន់តែរីកចម្រើនក្នុងសហគមន៍អាស៊ាន។

ជ័យលាភីលេខ១បានទៅតំណាងមកពីម៉ាឡេស៊ីគឺ Rosini Ninih Chamini Bianis ជាមួយនឹងរង្វាន់ដែលមានតម្លៃ ៣ ពាន់ដុល្លារអាមេរិក

ជ័យលាភីលេខពីរបានទៅតំណាងរបស់វៀតណាម Tran Thi Hong Nhung និង Aicelle Anne Coronel Santos មកពីប្រទេសហ្វីលីពីន ដែលទទួលបានរង្វាន់ជាប្រាក់ចំនួន ១.៥០០ដុល្លារអាមេរិក

ជ័យលាភីលេខបី ដែលមានតម្លៃ ១.០០០ ដុល្លារបានទៅបេក្ខនារី Eint Chit មកពីប្រទេសមីយ៉ាន់ម៉ានិង Olivia Christina មកពីប្រទេសម៉ាឡេស៊ី។ បេក្ខជនដទៃទៀតដែលចូលរួមការប្រឡងនេះ ទទួលបានរង្វាន់លើកទឹកចិត្តដោយមានតម្លៃ ៥០០ ដុល្លារ។

ការរៀបចំកម្មវិធីប្រឡងសំនៀងអាស៊ាន + ៣ លើកទី ២ ឆ្នាំ ២០១៩ នៅខេត្ត Quang Ninh គឺជាសកម្មភាពវប្បធម៌ដែលបង្ហាញការសម្តែងសិល្បៈនិងវប្បធម៌របស់វិទ្យុសម្លេងវៀតណាម។ ម្យ៉ាងវិញទៀត កម្មវិធីនេះបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ដើម្បីបង្កើតឡើងបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីប្រឡង សំនៀងអាស៊ានលើកទី ២ ឆ្នាំ ២០១៩នេះ ទស្សនិកជនបានរីករាយជាមួយការសម្តែងរបស់តារាចម្រៀង មកពីប្រទេសចំនួន ៣ គឺកូរ៉េខាងត្បូង ជប៉ុននិងចិនរួមទាំងតារាចម្រៀងកិត្តយសក៏ដូចជាអ្នកចម្រៀង មកពីវិទ្យុសម្លេងវៀតណាមផងដែរ។

សូមជម្រាបថា ការប្រឡងសំនៀងអាស៊ាន + ៣ ត្រូវបានរៀបចំឡើងដោយ វិទ្យុសម្លេងវៀតណាម ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ខែកក្កដា ដោយមានការចូលរួមពីបេក្ខជន ២២ នាក់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងតារាចម្រៀង ៤ នាក់ ទៀតជាភ្ញៀវកិត្តយស មកពីប្រទេសចិន កូរ៉េខាងត្បូងនិងជប៉ុន។ នេះគឺជាការប្រកួតប្រជែងតន្ត្រីអាស៊ានសម្រាប់អ្នកចំរៀងអាជីពវ័យក្មេងដែលមានអាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ ក្នុងគោលបំណងបង្កើនការយល់ដឹងនិងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។ ទន្ទឹមជាមួយគ្នានោះ តាមរយៈកម្មវិធីនេះ​បានរួមចំណែកអភិវឌ្ឍទេពកោសល្យតន្ត្រីវ័យក្មេងនៅក្នុងសហគមន៍អាស៊ាន។ ថ្វីត្បិតតែ បទចម្រៀងត្រូវបានសម្តែងជាភាសាផ្សេងៗគ្នា ប៉ុន្តែ បទចម្រៀងទាំងអស់ សុទ្ធតែបានកោតសរសើរពីជីវភាពរស់នៅ អំពីមនុស្សនិងមិត្តភាពក្នុងចំណោមបណ្តាប្រទេសអាស៊ានផងដែរ៕

(យោងតាម Vietnam Journey បកប្រែដោយ ស្រីពេជ្រ)

(យោងតាម Vietnam Journey បកប្រែដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត