យុគសម័យ - គណៈមេប្រយោគពិធីប្រឡងច្រៀងអាស៊ាន +៣ ឆ្នាំ ២០១៩ បានជ្រើសរើសបេក្ខជនអ្នកចម្រៀងដ៏ឆ្នើមចំនួន ២២ រូបមកពីប្រទេសជាសមាជិកអាស៊ានទាំង ១០ ដើម្បីចូលរួមការប្រកួតប្រជេងគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រពិធីនេះ។
ពិធីប្រឡងច្រៀងអាស៊ាន +៣ ឆ្នាំ ២០១៩ (រូបថត៖ Vtv.vn)
បន្ទាប់ពីទទួលបានជោគជ័យនៃការប្រឡងច្រៀងអាស៊ាន +៣ នាឆ្នាំ ២០១៧ វិទ្យុសម្លេងវៀតណាម បន្តរៀបចំឡើងការប្រឡងច្រៀងអាស៊ាន +៣ ឆ្នាំ ២០១៩ ដោយមានបំណងបង្កើតឆាក តន្ត្រីដ៏មានកិត្យានុភាពក្នុងតំបន់សម្រាប់អ្នកចម្រៀងវ័យក្មេងចូលចិត្តតន្រ្តីប៉ុប (POP)។ ព្រឹត្តិការណ៍នេះក៏រួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងបណ្តាប្រទេសអាស៊ានជាមួយគ្នាផងដែរ។ រាត្រីវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុងហាឡុងដោយសន្យាថានឹងនាំមកនូវប្រគុំតន្ត្រីអន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍និងភាពសប្បាយរីករាយ បំផុត។ ក្រៅពីការប្រឡងពីសំណាក់អ្នកចម្រៀងនោះ មានអ្នកចំរៀងកត្តិយសមកពីពីប្រទេសចិនកូរ៉េខាងត្បូង និងជប៉ុនក៏នឹងចូលរួមសម្តែងនៅវគ្គផ្តាច់ព្រ័ត្រ ទៀតផង៕
អ្នកចម្រៀងវៀតណាម Nguyen Thi Mai Thuong
អ្នកចម្រៀងកម្ពុជា កញ្ញា Y Marineth
អ្នកចម្រៀងហ្វីលីពីន លោក Timothy
អ្នកចម្រៀងមីយ៉ាន់ម៉ា Eint Chit
អ្នកចម្រៀងសិង្ហបុរី Zhen Long Desmond
អ្នកចម្រៀងកត្តិយកមកពីប្រទេសចិន លោកស្រី Su Qing
(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)







មតិពីមិត្តអ្នកអាន