វៀតណាមត្រៀមជាស្រេចសម្រាប់មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ ២០១៩ - Vesak 2019

09:27 | 19/04/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែមេសា នៅវត្ត Quan Su មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការងារត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ - Vesak 2019 នៅវៀតណាម។

ព្រះតេជគុណ Thich Duc Thien អនុប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការនៃ Vesak 2019 វៀតណាម អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មាន (រូបថតៈ TTXVN)

នៅក្នុងសន្និសីទកាសែតនេះ ព្រះតេជគុណ Thich Duc Thien អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម​និងជាអគ្គលេខាធិការនៃ Vesak 2019 វៀតណាម បានបញ្ជាក់ថា កិច្ចការត្រោមរៀបចំសម្រាប់មហាពិធីវិសាខបូជា ២០១៩ បានរួចជាស្រេចហើយ។

ព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មាន (រូបថតៈ TTXVN)

មហាពិធីបុណ្យ Vesak 2019 នឹងបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា Tam Chuc (ទីរួមស្រុក Ba Sao ស្រុក Kim Bang ខេត្ត Ha Nam - ភាគខាងជើងវៀតណាម)។ រហូតមកដល់បច្ចុប្បន្ន ប្រតិភូអន្ដរជាតិជាង ១.៤០០ នាក់ (មកពីប្រទេសនិងតំបន់ដែនដីចំនួន ១០៥) បានចុះឈ្មោះចូលរួម ក្នុងនោះមានប្រមុខរដ្ឋជាច្រើនរូប។ គណៈចាត់តាំងបានទទួលបទបង្ហាញជាង ៥០០ អត្ថបទ ពីអ្នកប្រាជ្ញទាំងជាតិនិងអន្តរជាតិ ដែលចូលរួមចំណែកសម្រាប់ប្រធានបទចំនួន ៥ នៅឯសិក្ខាសាលា។

ទិដ្ឋភាពនៃសន្និសិទកាសែត

មហាពិធីបុណ្យ Vesak 2019 គឺជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏សំខាន់មួយ ដែលរួមចំណែកលើកកំពស់តួនាទីរបស់ពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ និងបញ្ជាក់ពីប្រពៃណីប្រវត្តិសាស្ត្រ តម្លៃមនុស្សធម៌នៃសាសនាព្រះពុទ្ធ - សាសនាសន្តិភាពនិងមិត្តភាព ក៏ដូចជាកិច្ចសហការគ្នាដើម្បីការអភិវឌ្ឍន៍ដែលរួមដំណើរជាមួយប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ។

នេះក៏ជាឱកាសមួយដើម្បីបញ្ជាក់ពីការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសេរីភាពខាងជំនឿសាសនា។ ទន្ទឹមជាមួយគ្នានោះ គឺបង្ហាញរូបភាពទឹកដីនិងមនុស្សវៀតណាម វប្បធម៌ប្រពៃណីនិងប្រវត្តិសាស្រ្តក៏ដូចជាវប្បធម៌ពុទ្ធសាសនាវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕



(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត