ទីក្រុងហូជីមិញទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទី៧លានក្នុងឆ្នាំ២០១៨

13:45 | 11/12/2018

នាព្រឹកថ្ងៃទី១០ ខែធ្នូ នៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងព្រលានយន្តហោះអន្តរជាតិ Tan Son Nhat រៀបចំពិធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទី៧លាន ដែលមកដល់ទីក្រុងហូជីមិញ។ ភ្ញៀវអន្តរជាតិទី៧លាននោះគឺលោក Tissot Jean Claude មកពីទីក្រុងបារីស ប្រទេសបារាំង។

ភ្ញៀវពិសេសបីនាក់បានមកកាន់វៀតណាមនាព្រឹកថ្ងៃទី១០ខខែធ្នូ (រូបថតៈ plo.vn)

ភ្ញៀវពិសេសរូបនេះទទួលបានអំណោយមួយចំណែករួមមាន៖ សំបុត្រដឹកជញ្ជូនទៅកាន់រមណីយដ្ឋាននានានៅទីក្រុង ទួរទេសចរណ៍ថែទាំសុខភាពនិងគំនូខ្មុក ម្រ័ក្សណ៍មួយឈុត។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines ក៏ប្រគល់ ជូនភ្ញៀវទី៧លានរូបនេះនូវសំបុត្រហោះហើរឥតគិតថ្លៃថ្នាក់អាជីវកម្ម ផងដែរ។

ពិធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទី៧លានមកដល់ទីក្រុងហូជីមិញក្នុងឆ្នាំ ២០១៨ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជួយជ្រោមជ្រែងការរំលឹកខួបលើកទី៣២០ទិវាបង្កើតទីក្រុង Sai Gon - ទីក្រុងហូជីមិញ។ មន្ទីរទេសចរណ៍ទីក្រុងខិតខំប្រឹងប្រែងដល់ឆ្នាំ២០១៩នឹងទទួលភ្ញៀវប្រមាណ៨ លាន៥សែននាក់ កើន១៤%បើធៀបនឹងឆ្នាំ២០១៨៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត