ខេត្ត Cao Bang ទទួលកិត្តនាមជាឧទ្យានភូគម្គសាស្ត្រសកលលោក UNESCO ទឹកដី Cao Bang

10:28 | 25/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាយប់ថ្ងៃទី២៤ខែវិច្ឆិកា នៅទីក្រុង Cao Bang គណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានរៀបចំពិធីទទួលកិត្តនាមជាឧត្យានភូគម្គសាស្ត្រសកលលោក UNESCO ទឹកដី Cao Bang (Non nuoc Cao Bang) និងប្រកាសបេតិកភណ្ឌប្រវត្តិសាស្ត្រកទីតាំងជ័យជម្នះព្រំដែនឆ្នាំ១៩៥០ ស្រុក Thach An ជាបេតិកភណ្ឌជាតិពិសេស។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីនេះ រួមទាំងវត្តមានរបស់តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋាន; ថ្នាក់ដឹកនាំខេត្ត Cao Bang, Bac Can, Lang Son, Ha Giang, Tuyen Quang និង Thai Nguyen។

លោក Michael Cropt អ្នកតំណាងអង្គការ UNESCO នៅវៀតណាមបានប្រគល់ប័ណ្ណកិត្តនាមឧទ្យានភូភម្គសាស្ត្រសកលលោក UNESCO Non nuoc Cao Bang សម្រាប់ខេត្ត Cao Bang (រូបថតៈ baocaobang.vn)

ថ្លែងនៅក្នុងពិធី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងការសប្បាយរីករាយនៅពេលដែល ឧទ្យានភូគម្គ សាស្ត្រទឹកដី Cao Bang មានកិត្តិយសទទួលកិត្តនាមជាឧទ្យានភូគព្ភសាស្ដ្រសកលលោក UNESCO។ នេះក៏ជាឧទ្យានភូគព្ភសាស្ដ្រទី ២ នៅវៀតណាមផងដែរ (បន្ទាប់ពីឧទ្យានខ្ពង់រាបថ្ម Dong Van នៅខេត្ត Ha Giang) ដែលបានរួមចំណែកនាំផ្សព្វផ្សាយពីរូបភាព ទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោកទាំងមូល។

ទឹកជ្រោះ Ban Gioc ត្រូវបានគេចាត់ទុកថាជាអំណោយអស្ចារ្យមួយក្នុងចំណោមអំណោយទាំងឡាយដែលមិនអាចកាត់ថ្លៃបានដែលធម្មជាតិបានផ្តល់ជូនដល់ខេត្ត Cao Bang ។ (រូបថតៈ Trong Dat / TTXVN)

សូមគូសបញ្ជាក់ថា ឧទ្យាន​ភូគព្គសាស្រ្ត Non Nuoc Cao Bang មាន​ទំហំ​ជាង​៣០០០​កីឡូ​ម៉ែត្រ​ការរ៉េ។ ​នៅតំ​ប​ន់នេះ​យើងអាចស្វែងយល់អំពីប្រវត្តិសាស្រ្តនៃ​ភពផែនដីពី៥០០លានឆ្នាំមុន​​​ តាម​រយៈ​ស្លាក​ស្នាម​ដែល​មាន​នៅ​ទី​នេះ ទាំង​ហ្វូស៊ីល សេឌីម៉ង់ទែរ ថ្មភ្នំភ្លើង រ៉ែ និង​ជា​ពិសេស​គឺ​ទិដ្ឋភា​ព​នៃ​ថ្ម​កំបោ​រ​បាន​បង្ហាញ​អំ​ពី​ការ​វិវដ្កន៍​​ដ៏​អស្ចា្យ​របស់​ភព​ផែន​ដី និង​ប្រកដ​ជាបេតិកភ័ណ្ឌ​ភូគព្គសាស្រ្ត​មួយ​ដ៍​វិសេវិ​សាល​លើ​ពិ​​ភពលោកតែម្តង។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញប្រគល់ប័ណ្ណទទួលស្គាល់បេតិកភណ្ឌជាតិពិសេស ជាទីតាំងជ័យជម្នះព្រំដែនឆ្នាំ១៩៥០ ស្រុក Thach An ចំពោះ ខេត្ត Cao Bang (រូបថតៈ baocaobang.vn)

ស្តីពីបេតិកភណ្ឌប្រវត្តិសាស្ត្រទីតាំងនៃយុទ្ធនាការព្រំដែនឆ្នាំ១៩៥០-នេះគឺជាការវាយលុកដ៏ធំធេងដំបូងរបស់កងទ័ពប្រជាជនវៀតណាមក្នុងកំឡុងសង្គ្រាមតស៊ូប្រឆាំងអាណានិគមនិយមបារាំង។ ក៏ជាយុទ្ធនាការដើមដំបូងនិងតែមួយគត ដែលលោកប្រធានហូជីមិញ - អគ្គមេបញ្ជាការកំពូល នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍វៀតណាម បានដឹកនាំផ្ទាល់នូវយុទ្ធនាការនេះ ព្រមទាំងអញ្ជើញលើកទឹកចិត្ដដល់កងទ័ពនិងប្រជាជនវៀតណាមឲ្យតស៊ូប្រយុទ្ធ។

រូបថតៈ http://congluan.vn

ជ័យជម្នះព្រំដែនឆ្នាំ ១៩៥០ គឺជារបត់មួយដ៏សំខាន់ដែលបានរួមចំណែកដល់ជ័យជម្នះនៃសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមបារាំងរបស់កងទ័ពនិងប្រជាជនវៀតណាម។ ដោយមានតួនាទីតួនាទីនិងប្រវត្តិសាស្ត្រសំខាន់របស់បេតិកភណ្ឌនេហនិងឆ្លើយតបនឹងបំណងប្រាថ្នារបស់កងទ័ពនិងប្រជាជន ខេត្ត Cao Bang ក៏ដូចជាកងទ័ពនិងប្រជាជនទូទាំងប្រទេសក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌ បានជាខេត្ត Cao Bang បានបញ្ជូនសំណុំឯកសារដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដើម្បីចេញសេចក្តីសម្រេចចិត្តទទួលស្គាល់បេតិកភណ្ឌនប្រវត្តិសាស្ត្រនៃតំបន់ជ័យជំនះព្រំដែនឆ្នាំ ១៩៥០ ស្រុក Thach An ជាបេតិកភណ្ឌជាតិពិសេស៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត