វេទិកាសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍

18:23 | 30/11/2018

ក្នុងក្របខ័ណ្ឌនៃវិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ជាតិ (Techfest វៀតណាម ឆ្នាំ២០១៨) នោះ នាថ្ងៃទី ៣០ ខែ វិច្ឆិកានៅទីក្រុង Da Nang ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំវេទិកាសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍។ វេទិកានេះមានការចូលរួមរបស់ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Chu Ngoc Anh និងអនុវប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Dang Viet Dung ព្រមទាំងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិមួយចំនួនទៀតផង។

ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam

នៅក្នុងវេទិកានេះ ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងថា ទោះបីជាការអភិឌ្ឍន៍សហគមន៍ Starup ប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មនៅវៀតណាមនៅតែជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែស្ថាប័នរដ្ឋ ជាពិសេសគឺរដ្ឋាភិបាលគឺមានចំណាប់អារម្មណ៍ ក៏ដូចជាមានគោលបំណងជំរុញឲ្យសហគម៍នេះអភិវឌ្ឍន៍។ ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចាត់ទុកថា គ្មានការប្រកាន់អំពីគម្រោងការណ៍ Starup នៅវៀតណាម ឬនៅឯបរទេសឡើយ។ ប្រការសំខាន់បំផុតគឺ Starup គប្បីរកឲ្យឃើញឱកាសពីការសាកល្បង ដែលសេដ្ឋកិច្ចវៀតណាមជួបប្រទះក្នុងដំណើរការផ្ទេរប្ដូរ។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “ការលំបាករបស់រដ្ឋាភិបាលគឺនៅច្រើនណាស់។ រាល់តម្រូវការរបស់ប្រជាជនអំពី ការអប់រំ សុខាភិបាល ការធ្វើដំណើរទៅមក ការទូទាត់តាមរយៈអេឡិចត្រូនិច និងកសិកម្ម ជាដើម ពោលគឺ យើងខ្ញុំនៅមានការសាកល្បងច្រើនណាស់ ហើយទាំងនេះជាការសាកល្បងរបស់អ្នក Startup ដែរឬទេ គឺអាស្រ័យទៅលើមិត្តទាំងអស់"៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត