សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

19:21 | 19/11/2018

នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងអប់រំនិងបណ្ដុះ បណ្ដាល បានសហការជាមួយសហជីពអប់រំវៀតណាមនិងស្ថានីយ៍ទូរទស្សន៍វៀតណាម រៀបចំកម្មវិធីក្រោមប្រធានបទ “សេចក្ដីដឹងគុណគ្រូ” សំដៅកត់សម្គាល់និងលើកតម្កើងដល់លោកគ្រូអ្នកគ្រូក្នុងទូទាំងប្រទេស ដែលបានឆ្លងកាត់ពុះពារលើការលំបាក ដើម្បីរួមចំណែកទៅក្នុងជោគជ័យនៃវិស័យអប់រំ។

ការប្រគល់ប័ណ្ណសរសើរចំពោះគ្រូបង្រៀនដែលមានស្នាដៃឆ្នើមៗក្នុងការងារ

នេះជាកម្មវិធីដ៏មានអត្ថន័យ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូ បង្រៀនវៀតណាមថ្ងៃទី២០ ខែវិច្ឆិកា។ មុននោះ នាព្រឹកថ្ងៃទី១៨ វិច្ឆិកា នៅមណ្ឌលអក្សសាស្ត្រ Van Mieu Quoc Tu Giam ក្រសួង អប់រំនិងបណ្ដុះបណ្ដាលវៀតណាមក៏បានរៀបចំពិធីប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលជូនចំពោះគ្រូបង្រៀនឆ្នើមចំនួន១៨៣រូបក្នុងទូទាំងប្រទេសឆ្នាំ២០១៨។

ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា សម្ព័ន្ធសមាគមន៍យុវជនទីក្រុងហូជីមិញបាន រៀបចំកម្មវិធីកោតសរសើរគ្រូបង្រៀនឆ្នើមវ័យក្មេងក្នុងឆ្នាំ២០១៨។ អ្នកគ្រូ Le Thi Thanh Nhan នៅដេប៉ាតឺម៉ង់គ្រប់គ្រងអាជីវកម្មនៃសាលាជាន់ខ្ពស់បច្ចេកវិទ្យា Thu Duc ជាគ្រូបង្រៀនមួយរូបក្នុងចំណោមគ្រូបង្រៀនទាំង២៤៨រូបដែលទទួល បានពានរង្វាន់នេះ។ លោកបានចែករំលែកថា៖ “ខ្ញុំមានកិត្តិយសដ៏ធំធេងដោយសារទទួលបាន រង្វាន់នេះ។ នេះជា រង្វាន់ផងហើយក៏ជាការទទួលខុសត្រូវផង ដើម្បីជួយអោយគ្រូបង្រៀនដូចរូប នាងខ្ញុំ អាចបន្តពង្រីកសមត្ថភាពក្នុងឆ្នាំក្រោយៗទៀត។ ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បី ផ្លាស់ប្ដូរថ្មីខ្លួនឯងក្នុងការងារបង្រៀនហើយឆ្ពោះទៅរកការស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ”៕


(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត