យុគសម័យ - ក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាវៀតណាមចូលរូយព្រឹត្តិការណ៍កីឡាអាស៊ី ASIAD នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា “ជ័យជន្នះធំបំផុតគឺជ័យជម្នះក្នុងដួងចិត្តរបស់អ្នកគំាទ្រ” ស្នាដៃរបស់ក្រុមកីឡាវៀតណាម “នាំមកនូវមនោសញ្ចេតនាដែលពិបាកនឹងពណ៌នា” ព្រមទាំងស្នើឲ្យមានការវាយតម្លៃ ដកបទពិសោធន៍ពីការប្រកួត ASIAD លើកនេះ ដើម្បីធ្វើជាមូលដ្ឋាននាំកីឡាវៀតណាមឡើងកម្ពស់ថ្មី។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
នាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា ប្រតិភូបានប្រកួតដោយឆន្ទៈនិងបំណងប្រាថ្នារបស់កីឡាវៀតណាមជាពិសេសបង្ហាញនូវស្មារតីសាម គ្គីភាព មោទនភាពជាតិខ្ពស់និងវប្បធម៌ជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ចំពោះការដែល ជាលើកដំបូងដែលក្រុមបាល់ទាត់វៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាក្រុមបាល់ទាត់តែមួយគត់ក្នុងចំណោមប្រទេសអាស៊ានដែលទទួលបានស្នាដៃ ខ្ពស់នៅក្នុងការប្រកួត ASIAD 2018 ។
នាយករដ្ឋមន្ត្រីទទួលបានវត្ថុអនុស្សាវរីយ៍ជាអាវឯកសណ្ឋានពីក្រុមកីឡាវៀតណាមដែលមានហត្ថលេខារបស់អត្តពលិកទទួលបានមេដាយក្នុងកីឡាអាស៊ី ASIAD (រូបថតៈ VGP/Quang Hieu)
បន្ទាប់មកទៀត ជាលើកដំបូងដែល អត្តពលកម្ម និង rowing ជាវិញ្ញាណសារសំខាន់ចំនួនពីរនៅក្នុងការប្រកួតប្រជែងកីឡាអូឡាំពិករបស់គណៈប្រតិភូវៀតណាមបានឈ្នះមេដាយមាស។ ហើយនេះក៏ជាលើកដំបូងដែលក្រុមកីឡាវៀតណាមចូលរួមការប្រកួត ASIAD ដោយមានចំនួនអត្តពលិកច្រើនបំផុត ចំនួនវិញ្ញាណសារចូលរួមការប្រឡងច្រើនបំផុត ដែលសរបញ្ជក់ឲ្យឃើញពីការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិស័យកីឡាជាតិ។
នាយករដ្ឋមន្ត្រីប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី៣សម្រាប់អត្តពលិកទទួលបានស្នាដៃខ្ពស់នៅ ASIAD (រូបថតៈ VGP/Quang Hieu)
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះជាជ័យជម្នះដ៏ធំធេង ជាជ័យជម្នះក្នុងដួងចិត្តអ្នកគាំទ្រ។ នេះទំនុកទុកចិត្តរបស់ប្រជាជនចំពោះកីឡាវៀតណាម។ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែល គ្រូបង្វឹក អត្តពលិកសហភាពកីឡា ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ អគ្គនាយកកីឡា និងស្ថាប័នពាក់ព័ន្ធបានរួមចំណែកបង្កើតឡើងជ័យជម្នះនេះ ចំទៅនឹងឱកាសរំលឹកខួបលើកទី៧៣នៃទិវាបុណ្យជាតិនៃប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីជូនអំណោយដល់តំណាងប្រតិភូគ្រូបង្វឹកនិងអត្តពលិកចូលរួម ASIAD (រូបថតៈ VGP/Quang Hieu)
នាយករដ្ឋមន្ត្រីបានអះអាងថា ទោះបីជាប្រទេសជាតិនៅមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែបក្សនិងរដ្ឋាភិបាល ជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់សម្រាប់ផ្នែកកីឡា វៀតណាម តាមរយៈគោលនយោបាយ របបចំពោះអត្តពលិកនិងគ្រូបង្វឹកផងដែរ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ស្នាដៃខាងលើគឺល្អឥតខ្ចោះដោយបង្ហាញពីស្មារតីសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់គ្រូបង្វឹកនិងអត្តពលិក។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថតរូបជាមួយក្រុមជម្រើសបាល់ទាត់នារី
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសារព័ត៌មាននានា ជាពិសេសគឺ VOV និង VTC បានចូលរួមដំណើរ តាមរយៈការ ផ្សព្វផ្សាយរូបភាព បរិយាកាសប្រកួតប្រជែងរបស់ក្រុមកីឡា វៀតណាមនៅ ASIAD 2018 តាមនោះ បង្ហាញពីមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រជាជនចំពោះការស្នាដៃប្រកួតប្រជែងរបស់គណៈប្រតិភូ។
នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែបក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដល់ការវិនិយោគលើវិស័យកីឡា។ ឈរលើស្មារតីនោះ នាយករដ្ឋមន្រ្តីបានប្រគល់ឲ្យក្រសួងវប្បធម៌ កីឡានិងទេសចរណ៍មានវិធានការដើម្បីរក្សានិងលើកកម្ពស់ប្រៀបខ្លាំងរបស់ខ្លួននិងបន្តនាំកីឡាវៀតណាមឡើងកំពស់ថ្មី។
នាយករដ្ឋមន្ត្រីជាមួយក្រុមជម្រើសជាតិបាល់ទាល់បុរសចូលរួម ASIAD (រូបថតៈ VGP/Quang Hieu)
នៅក្នុងជំនួបនេះតាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រី បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ ជូនចំពោះអត្តពលិកទទួលបានមេដាយមាសនៅ ASIAD 2018 និងជូនអំណោយសម្រាប់បុគ្គលទទួលបានស្នាដៃឆ្នើម៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)






មតិពីមិត្តអ្នកអាន