យុគសម័យ - ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន នាយប់ថ្ងៃទី៧ខែកញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា បានអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រី សម្តែងដោយវង់ភ្លេងមហោរី NHK Symphony Orchestra ។
ប្រធានរដ្ឋ លោក Tran Dai Quang និងភរិយាអញ្ជើញចូលរួមក្នុងពិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (រូបថតៈ TTXVN)
វត្តមានរបស់លោកប្រធានរដ្ឋវៀតណាមនិងភរិយានៅក្នុងរាត្រីនេះបានសរបញ្ជាក់ពីការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងទ្វេ ភាគីវៀតណាម-ជប៉ុន ឆ្លើយតបទៅនឹងវត្តមានរបស់ព្រះចៅអធិរាជនិងព្រះមហេសីជប៉ុននៅក្នុងពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុនដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋនិងភរិយាដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ខែឧសភាដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៨កន្លងទៅ ក៏ដូចជាកម្មវិធីប្រគំតន្រ្តីអបអរសាទរខួបលើកទី ៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន សម្តែងដោយវង់ភ្លេងមហោរីជាតិវៀតណាមនាខែកក្កដាមុននេះផងដែរ។
ទិដ្ឋភាពនៃកម្មវិធីប្រគុំតន្ត្រី (រូបថតៈ Duong Giang/TTXVN)
វង់ភ្លេងមហោរី NHK Symphony Orchestra គឺជាក្រុមតន្រ្តីឈានមុខគេរបស់ប្រទេសជប៉ុន ដែលបានសម្តែងការប្រគំតន្ត្រីប្រហែល ១២០លើកលើជុំវិញពិភពលោកជារៀងរាល់ឆ្នាំនិងសម្តែងយ៉ាងទៀងទាត់នៅតាមវិទ្យុនៅក្នុងប្រទេសជាច្រើននៅទ្វីបអឺរ៉ុប អាមេរិកនិងអាស៊ីផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន