អ្នកគាំទ្រទូទាំងប្រទេសអបអរសាទរចំពោះការដែលក្រុមកីឡា Olympic វៀតណាមចូលវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ASIAD ជាលើកដំបូង

07:23 | 24/08/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ការស៊ុតបញ្ចូលទី តែមួយគត់របស់កីឡាករ Cong Phuong នៅនាទី ទី ៨៨ បានជួយដល់ការប្រកួតកីឡាអូឡាំពិកវៀតណាម យកឈ្នះ ប្រទេស Bahrain និងឈានដល់វគ្គ ១/៤ ASIAD 2018 ។ វិទ្យុសម្លេងវៀតណាមបានសម្រេចប្រគល់រង្វាន់ក្តៅៗជូនក្រុមកីឡាករនិងគ្រូបង្វឹក Park Hang Seo ចំនួន ៥០០ លានដុង។

កីឡាករ Cong Phuong បានកត់ត្រាជ័យជម្នះជាប្រវត្តិសាស្ត្រនា នាទីទី ៨៨ សម្រាប់អូឡាំពិកវៀតណាម។

នេះគឺជាការប្រកួតមួយដែលកីឡាអូឡាំពិកវៀតណាមមិនមានកម្លាំងខ្លាំងក្លាដោយសារតែកីឡាករមានការរងរបួស។ ហេតុដូច្នេះហើយ ក្រុមកីឡារកររបស់លោកគ្រូបង្វឹក Park Hang Seo បានជួបប្រទះនឹងបញ្ហាលំបាកជាច្រើនទាំងការប្រយុទ្ធនិងការការពារ។

គ្រូបង្វឹក Park Hang Seo បានឲ្យដឹង ពីទេពកោសល្យនៃការផ្លាស់ប្តូរមនុស្សរបស់គាត់បានរួមចំណែកដោយផ្ទាល់ជួយដល់ការប្រកួតកីឡាអូឡាំពិកវៀតណាមយកឈ្នះ ក្នុងការប្រកួតឈានទៅដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ នៅ នាទីទី ៨៧កីឡាករ Van Toan បានបញ្ជូនបាល់កាត់ទទឹងធ្វើឲ្យខ្សែការពារេបស់គូប្រជែង ប៉ះបាល់ដោយអចេតនា។ ភ្លាមៗនោះកីឡាករ Cong Phuong បានចេញមកស៊ុតបំប៉ោងសំណាញ់ទី។ ភ្លាមៗបន្ទាប់ពីការប្រកួតបានបញ្ចប់ វិទ្យុសម្លេងវៀតណាមបានសម្រេចផ្តល់រង្វាន់ចំនួន ៥០០ លានដុងដល់កីឡា អូឡាំពិកវៀតណាមដើម្បីលើកទឹកចិត្តស្មារតីក្រុមកីឡាកររបស់គ្រូបង្វឹក Park Hang Seo។

ជាមួយនឹងជ័យជម្នះនេះ ក្រុមកីឡាអូឡាំពិកវៀតណាម បានចារក្នុងប្រវត្តិសាស្ត្រថ្មីមួយនៅពេលដែលពួកគេបានឈ្នះជាលើកដំបូងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ASIAD ។ យោងតាមកាលវិភាគ កីឡាអូឡាំពិកវៀតណាមនឹងជួបជាមួយកីឡាអូឡាំពិកស៊ីរីនៅវគ្គ ១/៤ នៃការប្រកួតបាល់ទាត់ ASIAD 2018 នៅម៉ោង 19:30 នាទីថ្ងៃទី 27 ខែសីហាខាងមុខនេះ។ ការប្រកួតនេះនឹងត្រូវចាក់ផ្សាយបន្តផ្ទាល់តាមរយះវិទ្យុនិងទូរទស្សន៍របស់វិទ្យុសម្លេងវៀតណាម។

នៅប្រទេសវៀតណាមទូទាំងរដ្ឋធានីខេត្ត អ្នកគាំទ្ររាប់លាននាក់បានហោកញ្រ្ជាវយ៉ាងសប្បាយរីករាយ។ នេះគឺជារូបភាពមួយចំនួននៃអ្នកគាំទ្រអបអរសាទរជ័យជំនះនៃកីឡាអូឡាំពិកវៀតណាមនៅទូទាំងប្រទេស។


(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត