មហោស្រពវប្បធម៌បណ្តាជនជាតិភាគកណ្តាលវៀតណាមប្រមូលផ្តុំសិល្បករចំនួន ២.០០០ នាក់

11:17 | 25/08/2018 (សរុបព័ត៌មាន ដោយ ថាញ់ កុង)

យុគសម័យ - នាយប់ថ្ងៃទី២៤ខែសីហា នៅខេត្ត Quang Nam ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានរួមសហការជាមួយគណៈកម្មាធិ ការប្រជាជនខេត្ត Quang Nam រៀបចំមហោស្រពបណ្តាជនជាតិភាគកណ្តាលវៀតណាមលើកទី៣ ឆ្នាំ ២០១៨។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

ការសម្តែងសិល្បៈក្នុងពិធីបើកមហោស្រព (រូបថតៈ VGP/Nhat Phong)

ដោយប្រធានបទ "អភិរក្ស ពង្រីកនូវអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិភាគ កណ្តាលវៀតណាមក្នុងសម័យកាលផ្លាស់ប្តូរថ្មី ធ្វើសមា ហរណកម្មនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសជាតិ" មហោស្រពវប្បធម៌បណ្តាជនជាតិភាគកណ្តាលលើកទី៣ បានប្រព្រឹត្តទៅ ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៦ ខែសីហានៅខេត្ត Quang Nam។

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍និងជាប្រធានគណៈបញ្ជាណែនាំ មហោស្រពបណ្តាជនជាតិភាគកណ្តាលវៀតណាមលើកទី៣ ឆ្នាំ ២០១៨ បានមានប្រសាសន៍ថា: “មកជាមួយមហោស្រពលើកនេះ ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស ត្រូវបានសម្របខ្លួនទៅក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌ដ៏វិសេសវិសាល របស់ជនរួមជាតិជាជន ជាតិភាគតិច តាមរយៈការសម្តែងរបស់សល្បៈករ អ្នកគាំទ្រជិត ២.០០ នាក់ មកពីខេត្តចំនួន១៣។ យើងនឹងបានទស្សនាភាព ស្រស់ស្អាតនៃសំលៀកបំពាក់បែបប្រពៃណី ត្រូវបានសម្របខ្លួនទៅក្នុងលំហពិធីបុណ្យ ដែលទាក់ទងនឹងជីវិតខាងវិញ្ញាណ ជំនឿរបស់ជនជាតិ ភាគតិច តាមរយៈ ការស្តែងរបស់សិប្បករក្នុងពិធីបុណ្យ ជាពិសេស ទស្សនាល្បែងប្រជាប្រិយរបស់ប្រជាជននៅតំបន់កណ្តាល វៀត ណាមតែម្តង”។

ការសម្តែងសិល្បៈក្នុងពិធីបើកមហោស្រព (រូបថតៈ VGP/Nhat Phong)

នេះគឺជាសកម្មភាពមួយដែលសំដៅលើកតម្កើងនិងផ្សព្វផ្សាយពីតំលៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនបណ្តាជាតិភាគកណ្តាលវៀត ណាមក្នុងខឿនវប្បធម៌ចំរុះនិងសម្បូរបែបរបស់សហគមន៍បណ្តាជនជាតិវៀតណាម។ តាមនោះ លើកកម្ពស់ស្មារតី ការជ្រួតជ្រាបក្នុងប្រជាជនក្នុងការរក្សា ការពារនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍បណ្តាជនជាតិភាគកណ្តាលនៅក្នុងដំណាក់កាលនៃការធ្វើ សមាហរណកម្មនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេស៕

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត