យុគសម័យ - បេក្ខជនវៀតណាមចូលរួមការប្រឡងអូឡាំពិកជីវៈវិទ្យាអន្តរជាតិឆ្នាំ២០១៨ សុទ្ធតែទទួលបានមេដាយ រួមមានមេដាយមាសបីគ្រឿងនិងមេដាយប្រាក់មួយគ្រឿង។ ជាពិសេស ប្អូន Nguyen Phuong Thao ទទួលបានពន្ទុខ្ពស់បំផុតក្នុងចំណោមបេក្ខជនចូលរួមការប្រឡងទាំង២៦១នាក់។ ហើយនេះក៏ជាលើកដំបូងដែលវៀតណាមទទួលបានពន្ទុខ្ពស់បំផុតក្នុងការប្រឡងនេះផងដែរ។
សមាជិកក្រុមជម្រើសជាតិវៀតណាមដែលចូលរួមក្នុងការប្រឡងអូឡាំពិកជីវៈវិទ្យាអន្តរជាតិឆ្នាំ២០១៨ (ប្រភពរូបភាព៖ Vietnamnet)
នាថ្ងៃទី២១ខែកក្កដា នាយករដ្ឋានគ្រប់គ្រងគុណភាព (នៃក្រសួងអប់រំនិងបណ្តុះបណ្តាល) ទទួលបានព័ត៌មានជាផ្លូវការស្តីពីលទ្ធផលការប្រឡងអូឡាំពិកជីវៈវិទ្យាអន្តរជាតិលើកទី២៩ដែលប្រព្រឹត្តទៅនៅប្រទេសអ៊ីរ៉ង់របស់ក្រុមជម្រើសជាតិវៀតណាម។ តាមនោះ បេក្ខជនទាំង៤នាក់ចូលរួមក្នុងការប្រឡងនេះសុទ្ធតែទទួលបានមេដាយ។
ជាក់ស្តែងគឺ ទទួលបានមេដាយមាស គឺប្អូន Nguyen Phuong Thao សិស្សថ្នាក់ទី១២ មហាវិទ្យាល័យជាតិហាណូយ ប្អូន Tran Thi Minh Anh សិស្សថ្នាក់ទី១២ វិទ្យាល័យជំនាញ Tran Phu ទីក្រុង Hai Phong និងប្អូន Hoang Minh Trung សិស្សថ្នាក់ទី១១ វិទ្យាល័យជំនាញ Lam Son ខេត្ត Thanh Hoa។
ប្អូន Hoang Van Dong សិស្សថ្នាក់ទី១២ វិទ្យាល័យជំនាញ Nguyen Trai ខេត្ត Hai Duong ទទួលបានមេដាយប្រាក់។
នេះជាលើកដំបូងដែលក្រុមជម្រើសរើសជាតិវៀតណាមចូលរួមការប្រឡងអូឡាំពិកជីវៈវិទ្យាអន្តរជាតិដែលមានពន្ទុខ្ពស់បំផុត។
ឆ្នាំនេះ ពន្ទុរបស់បេក្ខជនវៀតណាមទទួលបានគ្រឿង សុទ្ធតែជាប់ចំណាត់ថ្នាក់ខ្ពស់។ ជាពិសេស ប្អូន Nguyen Phuong Thao ទទួលបានពន្ទុខ្ពស់នៃការប្រឡងក្នុងចំណោមបេក្ខជនទាំង២៦១ ហើយបេក្ខជនរូបនេះក៏ទទួលបានការលើកតម្កើងជាអ្នកឈ្នះលេខ១៕


មតិពីមិត្តអ្នកអាន