វៀតណាមជួយឧបត្ថម្ភប្រទេសឡាវយ៉ាងសកម្មក្នុងការជំនះពុះពារឧប្បត្តិហេតុបាក់ទំនប់នៅខេត្ត Attapeu

23:21 | 30/07/2018

ដើម្បីជួយឧបត្ថម្ភប្រទេសឡាវជំនះពុះពារឧប្បត្តិហេតុបាក់ទំនប់នៅខេត្ត Attapeu (ប្រទេសឡាវ) រដ្ឋាភិបាល ស្ថាប័នវៀតណាមបានជួយអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឧបត្ថម្ភក្រោមគ្រប់រូបភាព។

ប្រជាជនចាកចេញពីកន្លែងដែលរងឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនីខេត្ត Attapeu (ប្រទេសឡាវ)

យោងតាមការស្ថិតិដំបូងពីក្រសួងការបរទេសវៀតណាម គិតដល់ម៉ោង ៥ រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយ ឧបត្ថម្ភទឹកប្រាក់ចំនួន ២០០.០០០ ដុលារអាមេរិក ជូនរដ្ឋាភិបាលឡាវ រួមទាំង អង្ករចំនួន១០០តោនផងដែរ។ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានប្រគល់ទឹកប្រាក់ចំនួន៣០០លានដុង (ស្មើនឹង ១២,៦០០ដុលារ អាមេរិក) ដែលរៃអង្គាសតាមរយៈស្ថានទូតឡាវប្រចាំនៅទីក្រុង ហាណូយ។ មជ្ឈិមស មាគមកាកបាទក្រហមវៀតណាមបានប្រគល់ទឹកប្រាក់ ចំនួន ៥០,០០០ ដុលារអាមេរិកតាមរយៈសមាគមកាកបាទក្រហមឡាវផងដែរ។ តំបន់មូលដ្ឋាន ជាច្រើននៅវៀតណាមក៏បានប្រគល់រាប់ម៉ឹនដុលារអាមេរិក ដើម្បីជួយប្រទេស ឡាវជំនះពុះពារផលវិបាកដោយសារការបាក់ទំបន់វារីអគ្គិសនី៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត