យុគសម័យ - ស្ថិតក្នុងកម្មវិធីជំរុំវិស្សមកាលរដូវក្តៅវៀតណាមឆ្នាំ២០១៨ តំណាងចំនួន១២០នាក់ជាយុវជនអណិកជនវៀតណាមដែលកំពុងរស់នៅបរទេសបានមកដល់អតីតរាជធានី Hue ដើម្បីស្វែងរកនូវសោភណ្ឌភាពដ៏ស្អាតអស្ចារ្យរបស់ទីនេះ។ ទន្ទឹមជាមួយគ្នានោះ គឺជូនអំណោយដល់ប្អូនសិស្សានិសិស្សដែលមានស្ថានភាពលំបាកនិងគ្រួសារគោលនយោបាយលើទូទាំងស្រុក Phu Loc ខេត្ត Thua Thien –Hue។
យុវជនអណិកជនក្នុងកម្មវិធីជំរុំវិស្សមកាលរដូវក្តៅ២០១៨ថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សនិងអ្នកស្រុក Phu Loc (ប្រភពរូបភាព៖ Hoang Ngoc)
ស្ថិតក្នុងកម្មវិធីជំរុំវិស្សមកាលរដូវក្តៅវៀតណាមឆ្នាំ២០១៨ តំណាងចំនួន១២០នាក់ជាយុវជនអណិកជនវៀតណាមដែលកំពុងរស់នៅបរទេសបានមកដល់អតីតរាជធានី Hue ដើម្បីស្វែងរកនូវសោភណ្ឌភាពដ៏ស្អាតអស្ចារ្យរបស់ទីនេះ។ ទន្ទឹមជាមួយគ្នានោះ គឺជូនអំណោយដល់ប្អូនសិស្សានិសិស្សដែលមានស្ថានភាពលំបាកនិងគ្រួសារគោលនយោបាយលើទូទាំងស្រុក Phu Loc ខេត្ត Thua Thien –Hue។
ចូលរួមក្នុងកម្មវិធីជូនអំណោយមានវត្តមានលោកស្រី Vu Tu Oanh អនុប្រធាននាយកដ្ឋានព័ត៌មាន-វប្បធម៌ គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស រួមទាំងតំណាង១២០នាក់ជាយុវជនអណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅឯកបរទេស។
ទៅដល់គណៈកម្មាធិការប្រជាជនទីរួមស្រុក Lang Co ស្រុក Lang Co គណៈប្រតិភូបានប្រគល់ជូនអំណោយជាង៣០ចំណែកសម្រាប់ប្អូនកុមារ២០នាក់ ដែលមានស្ថានភាពលំបាកពិសេសនិងគ្រួសារគោលនយោបាយនៅស្រុក Phu Loc ចំនួន១០គ្រួ។ អំណោយមួយចំណែកមានតម្លៃ១លានដុង។
សកម្មភាពពោលខាងលើជាសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្តរបស់យុវជនអណិកជនក្នុងកម្មវិធីជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៨ ក្រោមប្រធានបទ “រយៈពេល១៥ឆ្នាំ-តភ្ជាប់រង្វង់ដៃធំ” កម្មវិធីគឺពោរពេញទៅដោយសកម្មភាពដ៏សម្បូរបែបដែលបានឆ្លងកាត់តំបន់ចំនួន១១ទូទាំងប្រទេស។
យុវជនអណិកជនជូនអំណោយដល់គ្រួសារគោលនយោបាយ (ប្រភពរូបភាព៖ Hoang Ngoc)
ដំណើរការ “តភ្ជាប់រង្វង់ដៃធំ” នៅវៀតណាមបានជួយឲ្យយុវជនទាំងអស់ ត្រឡប់មករកប្រភពដើមនិងកាន់តែផ្សារភ្ជាប់ជាមួយស្រុកកំណើតតាមរយៈសកម្មភាពដូចជា៖ ទស្សនារមណីដ្ឋានល្បីឈ្មោះ ជួបប្រាស្រ័យយុវជននិងសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្តជាដើម។ តាមនោះជួយយុវជនអណិកជំនាន់ក្រោយមានលក្ខណៈទាក់ទងផ្ទាល់និងយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភពវប្បធម៌មានអាយុកាលរាប់ពាន់ឆ្នាំ។ នេះជាឱកាសដើម្បីប្អូនៗសិក្សាភាសាវៀតណាម យល់បន្ថែមអំពីគោលនយោបាយកិច្ចការបរទេស ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់បក្សនិងរដ្ឋវៀតណាម។
សិស្សានុសិស្សចំនួន២០នាក់ដែលមានស្ថានភាពលំបាកទទួលបានអំណោយពីយុវជនអណិកជន (ប្រភពរូបភាព៖ Hoang Ngoc)
តាមនោះ តំណាងយុវជនដែលចូលរួមក្នុងជំរុំវិស្សមកាលលើកនេះ សុទ្ធតែជាគំរូឆ្នើមលើវិស័យសិក្សារៀនសូត្រ កីឡានិងសិល្បៈ និងមានការរួមចំណែកសកម្មសម្រាប់ចលនាកសាងសហគម ដែលបានជ្រើសតាំងពីសហគមន៍ជនវៀតណាមនៅប្រទេសចំនួន២៩លើទូទាំងពិភពលោក៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន