យុគសម័យ - នាយប់ថ្ងៃទី៣០មិថុនា មហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang-DIFF 2018 ដោយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang រួមជាមួយសម្ព័ន្ធក្រុមហ៊ុន Sun Group រៀបចំឡើងបានបិទបញ្ចប់ប្រកបដោយជោគជ័យ តាមរយៈពន្លឺនៃការបាញ់កាំជ្រួចដ៏ស្រស់ស្អាតពីប្រទេសមហាអំណាចកាំជ្រួចគឺអាមេរិកនិងអ៊ីតាលី រួមទាំងមានការសម្តែងសិល្បៈដ៏វិសេសវិសាលដោយមានការចូលរួមសម្តែងពីតារាល្បីឈ្មោះច្រើនរូប។

ក្រោមប្រធានបទ “រឿងព្រេងរបស់ស្ពាន” ការប្រឡងត្រូបានប្រារព្ធដោយរាត្រីប្រឡងចំនួន៥ក្រោមមូលបទបន្តបន្ទាប់គឺ៖ សេចក្តីស្នេហា ពេលវេលា សុភមង្គល បំណងប្រាថ្នានិងមិត្តភាព។ រួមជាមួយរាត្រីពិធីបុណ្យបាញ់កាំជ្រួចទាំង៥នេះគឺរួមដំណើរដោយព្រឹត្តិការណ៍ ពិធីបុណ្យយ៉ាងសប្បាយជាច្រើន។
ទេពកោសល្យ ការច្នៃប្រឌិតនិងចំណងចំណូលចិត្តសម្រាប់សិល្បៈបាញ់កាំជ្រួចធ្វើឲ្យក្រុម Atlas PyroVision (អាមេរិក) និង Martarello S.R.L (អ៊ីតាលី) ចូលក្នុងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមអ៊ីតាលីជាថ្មីម្តង់ទៀត ដណ្តើមបានជ័យលាភីជើងឯកនិងពានរង្វាន់ ១០.០០០ ដុល្លាអាមេរិក ក្នុងក្តីសប្បាយរីករាយរបស់អ្នកទស្សនាក៏ដូចជាគណៈចាត់តាំង DIFF 2018 ផងដែរ។
ខាងក្រោមនេះជាការសម្តែងរបស់ក្រុមអាមេរិក៖
អញ្ជើញថ្លែងមតិក្នុងរាត្រីប្រព្រឹត្តិទៅវគ្គផ្តាច់ព្រ័ត្រនៃពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang 2018 លោក Tran Van Mien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងDa Nang បានឲ្យដឹងថា៖ “ទន្ទឹមនឹងការបាញ់កាំជ្រួច គឺកម្មវិធីសិល្បៈដ៏វិសេសវិសាល ដោយមានការចូលរួមពីតារាល្បីឈ្មោះរួមទាំងសកម្មភាពរួមដំណើរដ៏ផុលផុស ចម្រុះព័ណ៌ ដែលនាំមកជូនប្រជាជនទីក្រុងនិងទស្សនិកជននូវបរិយាកាសសប្បាយរីករាយ។ ព្រឹត្តិការណ៍នេះបានរួមចំណែកអះអាងនូវពាណិជ្ជសញ្ញាព្រឹត្តិការណ៍របស់ទីក្រុងនៅក្បែរទន្លេ Han ដ៏មនោរម្យ”។
សូមទស្សនាការបាញ់កាំជ្រួចរបស់ក្រុមជើងឯកអ៊ីតាលី៖
DIFF 2018 បានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកលើកកម្ពស់ពិធីបុណ្យបាញ់កាំជ្រួចក៏ដូចជាចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ក៏ដូចជាមនុស្ស Da Nang ទៅកាន់មិត្តភក្តិអន្តរជាតិ៕
(តាម baochinhphu.vn ប្រែសម្រួលដោយ មិញ អាញ់)
មតិពីមិត្តអ្នកអាន