នាព្រឹកថ្ងៃទី២៩ ឧសភា នៅវត្ត Quan Su រដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាមបានរៀបចំពិធីអំណរសាទរបុណ្យវិសាខបូជា ព.ស ២៥៦២ ឆ្នាំសកល២០១៨។
ពិធីអំណរសាទរបុណ្យវិសាខបូជា ព.ស ២៥៦២ ឆ្នាំសកល ២០១៨ នៅវត្ត Quan Su
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា ដោយ ប្រពៃណីជិត២០០០ឆ្នាំ ពុទ្ធសាសនាវៀតណាមជានិច្ចកាលរួមដំណើជាមួយប្រជាជាតិ។ លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “បក្សនិងរដ្ឋជានិច្ចកាលអនុវត្តន៍ជាឯកឆ័ន្ទនូវគោលនយោបាយគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ធា នាការប្រតិបត្តិជំនឿសាសនាឲ្យស្របច្បាប់ រក្សានិងពង្រីកនូវតំលៃដ៏ល្អប្រសើរក្នុងប្រពៃណីរបស់ប្រទេសជាតិ។ ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំនេះ ខ្ញុំស្នើឲ្យក្រសួង ស្ថាប័នមជ្ឈឹមនិងថ្នាក់ដឹកនាំតំបន់ទាំងអស់ យកចិត្តទុកដាក់ ណែនាំ ជួយ ឧបត្ថម្ភ និងបង្កភាពងាយស្រួលដើម្បីជំនឿសាសនានិយាយរួមនិងពុទ្ធសាសនានិយាយដោយឡែកធ្វើសកម្មភាពយ៉ាង ត្រឹមត្រូវតាមច្បាប់ បង្កើតឡើងបរិយាកាសប្រតិបត្តិជំនឿសាសនាដោយស្ថិរភាពនិងធានាក្នុងទូទាំងប្រទេសវៀតណាម សំដៅរួមគ្នាកសាងប្រ ទេសជាតិឲ្យមានវឌ្ឍនភាពនិងកសាងពិភពលោកឲ្យមានសុខសន្តិភាព”។
ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំនេះ សមាគមន៍ពុទ្ធសាសនាវៀតណាមនិងបណ្ដាខេត្តក្រុងភាគ កណ្ដាលវៀតណាមបានរៀបចំសកម្មភាពដ៏សម្បូរបែប។
ទេសភាពនៃវត្ត Dieu De ទីក្រុងហ្វេ
នៅទីក្រុងហ្វេ រូបភាពស្លឹកផ្កាឈូកដែលជានិមិត្តរូបសម្គាល់ឲ្យភាពសុខសាន្តត្រាណ ត្រូវបានតូបតែង នៅគ្រប់ទីកន្លែង។ ឆ្នាំ២០១៨នេះ ការងាររៀបចំឲ្យពិធីបុណ្យវិសាខបូជាត្រូវបានគណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមខេត្ត Thua Thien Hue ត្រៀមរៀបចំយ៉ាងហ្មត់ចត់។ ក្នុងប៉ុន្មានថ្ងៃនេះ វត្តនិងពុទ្ធបរិស័ទភាគច្រើនក្នុងខេត្តតែងតែចូលរួមកម្មវិធីសប្បុរសធម៌ ជូនអំណោយដល់ជនក្រីក្រ ជនចាស់ជរាគ្មានគ្រួសារ និងអ្នកជំងឺក្រីក្រ ជាដើម។ ភិក្ខុនី Thich Nhu Minh ក្នុងគណៈកម្ម ការសប្បុរសធម៌សង្គមចំណុះគណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “ធ្វើសប្បុរសធម៌ដើម្បីបង្ហាញនូវមេត្តាធម៌របស់ព្រះពុទ្ធ។ ដោយសកម្មភាពជាក់ស្ដែងរបស់ខ្លួន យើងរួមគ្នាជួយឧបត្ថម្ភអ្នកមានការលំបាកក្នុងជីវភាពរស់នៅ”។
ចំណែកឯនៅទីក្រុងដាណាំង គណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមទីក្រុង បានរៀបចំកម្ម វិធីឧបត្ថម្ភដល់កុមារកំព្រានិងជនក្រីក្រក្នុងទូទាំងទីក្រុងដូចជា៖ ទៅសាកសួរសុខទុក្ខ ជូនអំណោយដល់ជនក្រីក្រ អ្នកជំងឺ រៀបចំការពិនិត្យជំងឺនិងផ្ដល់ថ្នាំឱសថដោយឥតគិតថ្លៃសំរាប់ជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល។ ព្រះសង្ឃ Thich Thong Dao អនុប្រធានគណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមទីក្រុង Da Nang បានឲ្យដឹងថា៖ “យើងខ្ញុំបានជូនអំណោយដល់ ជនក្រីក្ររាប់ពាន់នាក់។ ក្នុងនោះមានអង្ករនិងរបស់របរចាំបាច់។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏កសាងផ្ទះមេត្តាធម៌ជូនចំពោះ ក្រុមគ្រួសារដែលមិនទាន់មានទីលំនៅផងដែរ”៕
(ប្រភពព័ត៌មាន: តាម VOV5-វិទ្យុសម្លេងវៀតណាម)


មតិពីមិត្តអ្នកអាន