យុគ្គសម័យ - នាយប់ថ្ងៃ១៣ខែឧសភា នៅទីក្រុង Ha Giang ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ha Giang ប្រារព្ធជាផ្លូវការ មហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេសលើកទី៦ឆ្នាំ២០១៨ និងប្រ កាសផែនការមេមណ្ឌលទេសចរណ៍ជាតិ ខ្ពង់រាប Dong Van ខេត្ត Ha Giang។
ទិដ្ឋភាពក្នុងពិធីបើក (រូបថតៈ TTXVN)
បានប្រព្រឹត្តទៅក្នុងរយៈពេលពីថ្ងៃ គឺថ្ងៃទី១៣និងទី១៤ខែឧសភា មហោស្រពនេះមានការចូល រួមរបស់ក្រុមសិល្បៈមកពីខេត្តចំនួន១៤ រួមមាន ខេត្ត Ha Giang, Tuyen Quang Cao Bang, Bac Kan, Lang Son, Thai Nguyen, Bac Giang, Quang Ninh, Yen Bai, Lao Cai, Son La, Dien Bien, Lai Chau, Dak Lak។
អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Vuong Duy Bien បានសង្កត់ធ្ងន់ថា៖“នេះជាឱកាសសម្រាប់ឧទ្ទេសនាមនិងផ្សព្វផ្សាយនូវតម្លៃបេតិកភណ្ឌវប្បធម៌ វប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិបណ្តាជនជាតិ លើកតម្កើងវប្បធម៌សិល្បៈ ពិសេសរបស់ជនជាតិ Tay-Nung-Thai។ ប្រការនេះរួមចំណែកលើកកម្ពស់មនសិការ រក្សានិងពង្រីកនូវតម្លៃវប្បធម៌ក្នុងសម័យកាលអភិវឌ្ឍន៍ប្រទេសជាតិ កសាងខឿនវប្បធម៌វៀតណាម ជឿន លឿន ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។ ជាពិសេស មហោស្រពនេះបានបានបង្កើតនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអារម្មណ៍របស់ភ្ញៀវ ទេសចរអំពីតម្លៃបេតិកភណ្ឌវៀតណាមនិយាយរួមនិងប្រភេទសិល្បៈច្រៀង Then ចាបី Tinh របស់តំបន់នានានិយាយដោយឡែក”។
ទិដ្ឋភាពក្នុងពិធីបើក (រូបថតៈ TTXVN)
នៅក្នុងពិធីបើក លោក Ha Van Sieu អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ បានប្រកាសនូវសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលដែលអនុម័តលើផែនការមេ អភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ ខ្ពង់រាប Dong Van ខេត្ត Ha Giang ដល់ ឆ្នាំ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣០។
ទិដ្ឋភាពក្នុងពិធីបើក (រូបថតៈ TTXVN)
ក៏នៅក្នុងពិធីបើកនេះ តំណាងចូលរួម ប្រជាជននិងភ្ញៀវទេសចរគ្រប់រូប បានទស្សនានូវកម្មវិធីសិល្បៈច្រៀងចម្រៀង Then ចង្វាក់ចាបី Tinh ដ៏វិសេសវិសាល សម្តែងដោយសិល្បៈករ សិល្បៈការិនីជាង៥០០នាក់ផងដែរ៕
(ដោយ ស្រីពេជ្រ)



មតិពីមិត្តអ្នកអាន