សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

23:29 | 19/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី១៩ខែឧសភា នៅទីក្រុងហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ឧសភា១៨៩០-ថ្ងៃទី១៩ឧសភា ២០១៨) គណៈប្រតិភូរួមមានអតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ថ្នាក់ ដឹកនាំទីក្រុងហូជីមិញរួមទាំងប្រជាជនគ្រប់ស្រទាប់ បានទៅអុជធូបនៅសារៈមន្ទីហូ ជីមិញនិងដាក់ផ្កានៅស្តបហូជីមិញផងដែរ។

នៅភូមិ Sen (ផ្កាឈូក) ឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ស្រុកកំណើត របស់លោកប្រធានហូជីមិញកំពុងប្រារព្ធពិធីបុណ្យភូមិ Sen ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី ១៩ខែឧសភា។ មហោស្រពសំនៀងភូមិ Sen ជាចំណុចពិសេសនៃពិធីបុណ្យភូមិ Sen ២០១៨ ក្នុងឱកាសរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជី មិញកំពុងបានប្រព្រឹត្តទៅនៅ ។

ទិដ្ឋភាពនៃមហោស្រពសំនៀងភូមិ Sen

សិល្បៈកប្រជាជន Pham Tien Dung នាយករង មន្ទីវប្បធម៌ កីឡាខេត្ត Nghe An បានឲ្យដឹងថា៖ នេះជាលើកទី១ ដែលខេត្ត Nghe An រៀបចំពិធីបុណ្យសំនៀងភូមិ Sen ក្រោមដំបូលផ្ទះរបស់លោកប្រធានហូជីមិញ ដែលបានបង្កើតចំណាប់អារម្មណ៍ជូនចំពោះទស្សនិកជនគ្រប់រូបមកទស្សនាស្រុកកំណើត របស់លោកប្រធានហូជីមិញ។ លោក Pham Tien Dung សំណេះសំណាលថា៖ “ឆ្នាំនេះ មហោស្រពសំនៀងភូមិ Sen បានសម្រេចចិត្ត រៀបចំនៅមណ្ឌលកេរ ដំណែល Kim Lien ហើយតាំងពីថ្ងៃនោះមក មិនត្រឹមតែមានអ្នកស្រុក Nam Dan ទស្សនាប៉ុណ្ណោះទេ ថែមទាំងមានភ្ញៀវមកពីគ្រប់ទិសទីទូទាំងប្រទេសពេលមក ទុស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញគឺសុទ្ធសឹងតែចូលរួមសកម្មភាព នៃពិធីបុណ្យដែរ”។

តំណាងជនវៀតណាមនៅឡាវនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

នៅប្រទេសជាច្រើន សហគមន៍ជនវៀតណាមក៏បានរៀបចំសកម្មភាពជាច្រើនក្នុងឱ កាសរំលឹកខួបលើកទី១២៨ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ពោលគឺ នាថ្ងៃ ទី១៨ខែឧសភា អគ្គកុងស៊ុលវៀតណាមនៅខេត្ទ Savannakhet រួមទាំងគណៈគ្រប់ គ្រងបណ្តាមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ខេត្ត Savannakhet រៀបចំពិធី អុជធូបនៅមណ្ឌលអនុស្សវរីយ៍លោកប្រធានហូជីមិញនៅភូមិ Sayaphoum ទីរួមខេត្ត Kaysone Phomvihane ផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Nguyen Ngoc Son និងអភិបាលខ័ណ្ឌ Cerro Navia លោក Mauro Tamayo (រូបថតៈ Pham Huan/VOV)

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅឈីលី នាថ្ងៃទី១៧ខែឧសភា ក៏បានរួម សហការជាមួយរដ្ឋអំណាចខ័ណ្ឌ Cerro Navia រៀបចំពិធីរំលឹកខួបលើកទី១២៨ ទិវា កំណើតរបស់លោកប្រធានហូជីមិញ។ អញ្ជើញថ្លែងមតិក្នុងពិធី អភិបាលខ័ណ្ឌ Cerro Navia លោក Mauro Tamayo មានបំណងថា នាពេលខាងមុខ នឹងបន្តរួម សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឈីលី រៀបចំសកម្មភាពជួបប្រាស្រ័យ វប្បធម៌និងបើកការតាំងពិព័រណ៍ដើម្បីប្រជាជនឈីលីយល់ដឹងបន្ថែមអំពីទឹកដីនិង ប្រជាជនវៀតណាម។

នៅបារាំង ពិធីរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជីមិញបានរៀបចំនាថ្ងៃទី១៨ខែឧសភា នៅសួនឧទ្យាន Montreau ទីក្រុង Montreuil៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត