ស្វាគមន៍ជំហររបស់អាស៊ានលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានសរសេរលើគេហទំព័រ tweet “ ឆាប់រហ័សលើកឡើងអំពីបញ្ហាសមុទ្រខាងកើត”

15:45 | 29/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeo គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយវិធានការស្របតាមច្បាប់អន្តរជាតិ។

លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeo។ (រូបថត៖ Teller Report)

“សហរដ្ឋអាមេរិកស្វាគមន៍ជំហររបស់ថ្នាក់ដឹកនាំអាស៊ានដែលថា ជម្លោះនៅសមុទ្រខាងកើតគួរតែដោះស្រាយនៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិរួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។ ចិនមិនអាចចាត់ទុកថា សមុទ្រខាងកើតគឺជាកម្មសិទ្ធិរបស់ខ្លួន។ យើងនឹងលើកឡើងឱ្យកាន់តែច្បាស់អំពីរឿងនេះនាពេលឆាប់ៗនេះ” លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeo បាន​សរសេរលើគេហទំព័រ Twitter នាថ្ងៃទី ២៧ ខែមិថុនា ។

ក្រោមការអត្ថាធិប្បាយនោះលោក Pompeo ក៏បានដកស្រង់ សេចក្តី ថ្លែងការណ៍“ ចក្ខុវិស័យស្តីពី ASEAN ភាពស្អិតរមួត និងការឆ្លើយតប ដោយ សកម្ម ៖ការជំនះការលំបាកនិងឧបសគ្គជាច្រើននិង រក្សាកំណើន ប្រកបដោយចីរភាព” ដែលថ្នាក់ដឹកនាំអាស៊ានទើបបានអនុម័ត​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាថ្ងៃទី ៣៦ ខែមិថុនា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានប្រកាស បន្ទាប់ពីកិច្ចប្រជុំបញ្ចប់ ថ្នាក់ដឹកនាំអាស៊ានបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើត។

ថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពសុវត្ថិភាពនិងសេរីភាពក្នុង​ការ​ធ្វើដំណើរលើផ្លូវសមុទ្រ អាកាសចរណ៍ក្នុងដែនសមុទ្រខាងកើត ក៏ដូចជាការលើកកម្ពស់ច្បាប់អន្តរជាតិនៅសមុទ្រខាងកើតរួមមាន UNCLOS ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

មុននេះនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន - សហរដ្ឋអាមេរិក​នៅខែសីហាឆ្នាំ ២០១៩ នៅប្រទេសថៃ​នៅពេលដែលពិភាក្សាជាមួយ​សមភាគីអាស៊ាន​អំពីភាពតាននៅសមុទ្រខាងកើត លោករដ្ឋមន្រ្តី Pompeo បានសង្កត់ធ្ងន់ថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់លើកឡើងនិងពិភាក្សាអំពីបញ្ហានេះ ដើម្បីជៀសវាងភាពស្មុគស្មាញកាន់តែកើនឡើង នៅសមុទ្រខាងកើត។

លោក Pompeo ក៏បានបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកតែងតែជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់អាស៊ានដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពសន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់។

រដ្ឋមន្រ្តីក្រសួងការបរទេស Pompeo នៅថ្ងៃទី ២ ខែមិថុនា បានប្រកាសថា​សហរដ្ឋអាមេរិកបានផ្ញើលិខិតជូនដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ​ដើម្បី“ ប្រឆាំងនឹងការទាមទារដែនសមុទ្រខុសច្បាប់របស់ចិននៅសមុទ្រខាងកើត”។ សហរដ្ឋអាមេរិកក៏បានស្នើឱ្យអង្គការសហប្រជាជាតិបញ្ជូនលិខិតនេះទៅដល់រដ្ឋជាសមាជិកទាំងអស់។

“យើងច្រានចោលការអះអាងខុសច្បាប់និងគ្រោះថ្នាក់ទាំងនេះ។ ប្រទេសជាសមាជិក (អង្គការសហប្រជាជាតិ) ត្រូវតែរួបរួមគោរពតាមច្បាប់អន្តរជាតិនិងសេរីភាពសម្រាប់ការធ្វើដំណើរលើសមុទ្រ” ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត