ការងារបោះបង្គោលនិងខណ្ឌសីមា ក្នុងឆ្នាំ២០១៩និងការអភិវឌ្ឍន៍ខ្សែព្រំដែនរវាងបណ្តាប្រទេស មានភូមិផងរបងជាមួយគ្នា នៅពេលអនាគតឆាប់ៗនេះ …

07:18 | 31/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ ការងារបោះបង្គោលនិងខណ្ឌសីមា បានរួមចំណែកដោយផ្ទាល់ក្នុងការអនុវត្តគោលនយោបាយនូវកិច្ចការបរទេសរបស់បក្សនិងរដ្ឋការពារសន្តិភាព ស្ថិរភាពរបស់ប្រទេសយើងស្របតាមពាក្យស្លោក“ ការពារប្រទេសឱ្យបានឆាប់ៗ និងពីចម្ងាយការពារប្រទេស តាំងពីពេលដែលប្រទេសមិនទាន់មានគ្រោះថ្នាក់"។

ដំណើរការបោះបង្គោល​និង​ខណ្ឌសីមារវាងវៀតណាម - កម្ពុជា បន្ទាប់ពីការចរចា ​ក្នុង​រយៈពេល ៣៦ ឆ្នាំ (១៩៨៣ - ២០១៩) ប្រទេស ទាំងពីរជាស្រេចបាន ៨៤% នៃការងារ​បោះបង្គោល​និង​ខណ្ឌសីមា ដែល​បាន​កត់ត្រាយ៉ាងច្បាស់ក្នុងឯកសារ​ច្បាប់​ ក៏ដូចជាអនុវត្តន៍​លើ​​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង។ ​ ប្រព័ន្ធ​ព្រំដែន​​បាន​កសាង​​យ៉ាង​ស្អាត​ សមច្បាប់ ​ទំនើប​ និង​ចីរភាព។ សមិទ្ធិផលខាងលើ​នេះនឹង​បង្កើត​ការលើក​ទឹក​ចិត្ត​ដ៏សំខាន់​សម្រាប់ភាគីទាំងពី​រ​ ដើម្បី​បន្ត​ការចរចានិង​ដោះស្រាយការងារ​ដែលនៅ​សល់ចំ នួន​ ១៦% នៃការងារបោះបង្គោល​និង​ខណ្ឌសីមា ឆ្ពោះទៅកសាងព្រំដែនគោក​រវាងវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព​ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដែល​ស្របនឹង​ពាក្យស្លោក៖ "ទំនាក់ទំនងអ្នកជិតខាង​ល្អ ​មិត្តភាព​ជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង" រវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខាលើឯកសារច្បាប់ទទួលស្គាល់លទ្ធផលការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជា - វៀតណាម។ រូបថត៖ កាសែត Baoquocte

ឆ្នាំ ២០១៩ គឺពេល​វេលា​ដែល​គូសចំណាំ​រយៈពេល ១០ ឆ្នាំ​នៃការងារបោះបង្គោល​និង​ខណ្ឌសីមា ​ទន្ទឹមនឹងការ​អនុវត្ត​ឯកសារ​ច្បាប់ស្តីពី​ព្រំដែនដីគោកវៀតណាម - ចិន​ចំនួន​ ៣ គឺ​ជា​ព្រឹត្តិការណ៍​​ដែលមានអត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ។ ដូច្នេះបណ្តាញព្រំដែនបាន​បែងចែកយ៉ាង​ច្បាស់លាស់ ​រួមមាន៖ ​បណ្តា​បង្គោល​ព្រំដែន​​ជាតិនឹងសមច្បាប់ និងទំនើប។ ហេតុ​ដូច្នេះ​កា​រ​គ្រប់គ្រង​និងការការពារ​ព្រំដែន​ត្រូវបានអនុវត្ត​កាន់តែ​មានប្រសិទ្ធភាព។ ជាទូទៅ​ ស្ថានភាព​ព្រំដែនគោកវៀតណាម - ចិន​មាន​ស្ថេរភាព​ជា​មូលដ្ឋាន ខ្សែព្រំដែន​និង​ប្រព័ន្ធ​បង្គោលព្រំដែនជាតិ​បានថែរក្សា​ប្រកបដោយ​សន្តិសុខ​ សណ្តាប់ធ្នាប់​និងសុវត្ថិភាពក្នុង​តំបន់​ជាប់​​ព្រំដែន​ត្រូវបានធានា។ ខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាពនិងស្ថិរភាព​បង្កលក្ខណៈ​ងាយស្រួល​​​ ក្នុងការជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​និងការផ្លាស់​ប្តូរ​មិត្តភាព​នៅ​ក្នុង​តំបន់​ព្រំដែន​​ ហើយ​អនុវត្តន៍​យ៉ាង​ប្រសិទ្ធភាពក្នុង​ការ​ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ការបោះបង្គោល​និង​ខណ្ឌសីមាវៀតណាម - ឡាវ​បន្តរក្សានិងពង្រឹងដោយឥតឈប់ឈរ ដែល​រួមចំណែកក្នុងការរក្សាសន្តិសុខ - នយោបាយ​សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម​ ធានាការពារជាតិ - សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​ ហើយ​រួមចំណែក​ក្នុងការ​ពង្រឹង​និង​រឹតបណ្តឹង​ចំណងមិត្តភាព ​សាមគ្គីភាព​ពិសេស​និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម - ឡាវ។

ការគ្រប់គ្រងនិងការអភិវឌ្ឍព្រំដែនគឺជាការងាររបស់ប្រទេសនីមួយៗ ព្រមទាំង​ទាមទារ​ឱ្យ​មានការ​សហការរវាងបណ្តា​ប្រជាជាតិ។ ​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ​យើងត្រូវ​បន្តជំរុញ​កិច្ច​សហប្រតិបត្តិការ​​ជាមួយប្រទេសជិតខាង​លើគ្រប់​វិស័យ ដើម្បីកសាង​និងថែរក្សាព្រំដែន​សន្តិភាព​ មិត្តភាព សហប្រតិបត្តិការ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសនីមួយៗ៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត