យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ក្លឹប Truong Sa (អាល្លឺម៉ង់) បានរៀបចំមហាសន្និសីទលើកទី ២ ។ អស់រយៈពេលជាង ២ ឆ្នាំនៃប្រតិបត្តិការ ក្លឹបនេះបានរៃអង្គាសថវិការជាង ១០ ម៉ឺនអឺរ៉ូបង្កើនចំនួនសមាជិកពី ១១ នាក់ ឡើងដល់ ៣៦ នាក់ ។
ក្លឹប Truong Sa (អាល្លឺម៉ង់) បានរៀបចំមហាសន្និសីទលើកទី ២ ។(រូបថត៖ Hung Ly)
ថ្លែងក្នុងមហាសន្និសីទនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពស្ម័គ្រចិត្តរបស់ក្លឹប Truong Sa នៅកោះ Truong Sa ។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើង ការងារចាំបាច់ដែលក្លឹបត្រូវធ្វើ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាជាក់ស្តែងគឺការជំរុញការឃោសនាអំពីសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ដល់មិត្តអាល្លឺម៉ង់និងអន្តរជាតិ។ ឆ្លៀតយកការគាំទ្ររបស់ពួកគេ ក្នុងបុព្វហេតុតស៊ូនិងការពារព្រំដែន កោះសមុទ្រនៃប្រទេសជាតិ។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក៏បានជូនពរឱ្យក្លឹបកាន់តែរីកចំរើនថែមទៀត ទាំងចំនួនសមាជិកនិងទាំងសកម្មភាពកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង។
ដោយមានគោលដៅឆ្ពោះទៅកាន់កោះ Truong Sa ចែករំលែកការខ្វះខាតខាងផ្លូវចិត្តនិងសម្ភារៈជាមួយកងទ័ពនិងប្រជាជន នៅកោះ Truong Sa ដូច្នេះក្នុងអំឡុងពេល ប្រមាណជាង ២ ឆ្នាំនៃប្រតិបត្តិការ ក្លឹបនេះបានអំពាវនាវនិងរៃអង្គាសថវិការជាង ១០ ម៉ឺនអ៊ឺរ៉ូ ។
ក្លឹបនេះក៏បានអំពាវនាវនិស្សិតវៀតណាមកំពុងរៀននៅសកលវិទ្យាល័យ ស្ថិតក្នុងទីក្រុង Berlin ដែលទាក់ទងយ៉ាងជិតស្និទ្ធនឹងយុទ្ធជន ទាហាន និងសរសេរសំបុត្រលើកទឹកចិត្ត បរិច្ចាគសៀវភៅ ជូនដល់យុទ្ធជននិងទាហានដែលឈរជើងនៅលើកោះដាច់ស្រយាលនេះ ... រៀបចំជំនួបសំណេះសំណាលជាមួយអាណិកជនវៀតណាមនៅប្រទេសអាល្លឺម៉ង់និងជាមួយមិត្តភក្តិអាល្លឺម៉ង់អំពីបញ្ហាអធិបតេយ្យភាពរបស់វៀតណាមចំពោះកោះTruong Sa និង Hoang Sa ។
សមាជិក សមាជិកានៃក្លឹប Truong Sa។ (រូបថត៖ Hung Ly)
នៅក្នុងមហាសន្និសីទនេះបានរៀបចំការបោះឆ្នោតនិងជ្រើសរើសក្រុមប្រតិបត្តិថ្មីដែលមានសមាជិក ៦ នាក់។ លោកស្រី Bui Thu Minh បានជាប់ឆ្នោតនិងទទួលតំណែលជាប្រធានក្លឹម ក្នុងអាណត្តិទី ២ ។
នាគ្រាដំបូង ក្លឹបនេះគឺជាអង្កការស្ម័គ្រចិត្តមួយដែលបង្កើតឡើងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយអាណិកជនវៀតណាមមួយចំនួនធ្លាប់ចូលរួមក្នុងដំណើរទស្សនកិច្ច នៅក្រោះ Truong Sa ដែលរៀបចំដោយគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស។
នាពេលអនាគត ក្លឹបនឹងបន្តរៃអង្គាសទឹកប្រាក់ ដើម្បីទិញអំណោយជូនដល់យុទ្ធជន កងទ័ពដែលកំពុងបំពេញភារកិច្ច នៅក្រោះ Truong Sa។ ក្រៅពីនោះ អាណិកជនវៀតណាមនៅប្រទេសអាល្លឺម៉ង់នឹងគ្រោងរៀបចំដំណើរទស្សនាមួយ ដើម្បីមកសួរសុខទុក្ខយុទ្ធជន កងទ័បនិងប្រជាជន នៅកោះ Truong Sa នាដើមឆ្នាំ២០២០នេះដែរ។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន