តៃវ៉ាន់រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Ba Binh

00:54 | 15/05/2019 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - វៀតណាមមានមូលដ្ឋានគតិយុត្តិពេញលេញ និងភ័ស្តុតាងប្រវត្តិសាស្រ្តជាក់លាក់អះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថតៈ Tuan Anh)

ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្តីពីការដែលតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅកោះ Ba Binh ចំណុះប្រជុំកោះTruong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងយ៉ាងច្បាស់ថា៖

“វៀតណាមមានមូលដ្ឋានគតិយុត្តិពេញលេញ និងភ័ស្តុតាងប្រវត្តិសាស្រ្តជាក់លាក់អះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។

ការដែលតៃវ៉ាន់ធ្វើមិនអើពើទៅនឹងការប្រឆាំងជំទាស់របស់វៀតណាម ដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឯដែនសមុទ្រជំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមជាច្រើនលើកច្រើនសារ គឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីរបស់វៀតណាម ចំពោះប្រជុំកោះនេះ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសន្តិសុខលំហសមុទ្រ នាំមកនូវភាពតានតឹង និងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត។ ជាថ្មីម្តងទៀត ប្រទេសវៀតណាមជំទាស់យ៉ាងដាច់អហង្ការ និងទាមទារឱ្យតៃវ៉ាន់មិនប្រតិបត្តិសកម្មភាពស្រដៀងគ្នានេះជាបន្តទៀត”។

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត