គិតត្រឹមម៉ោង១០៖២៥នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៥២នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់២៩នាក់បានស្លាប់ (ប្រុស១៦ ស្រី១៣នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់) ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។
ក្រុមការងារជួយសង្គ្រោះ (រូបថត៖ កាសែត freshnewsasia)
សកម្មភាពជួយសង្គ្រោះជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះនៅតែបន្តសង្គ្រោះ រហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរអគារបាក់បែក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា ការខិតខំដោយមិនដែលបានគិតពីការនឿយហត់របស់ សម្តេចតេជោ ហ៊ុន សែន ទាំងយប់ថ្ងៃនៅទីនេះ គឺចង់ឃើញពលរដ្ឋមានជីវិតរស់នៅបានជួបជុំក្រុមគ្រួសារប្តីប្រពន្ឋនិងកូនចៅតទៅទៀត។
សម្តចតេជោ សុខចិត្តធ្វើគ្រប់យ៉ាង ដេម្បីពលរដ្ឋរស់នៅសុខសប្បាយជួបជុំក្រុមគ្រួសារ។ ដូច្នេះ នៅខណៈពេលនេះក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម ដើម្បីបន្តរុករកជនរងគ្រោះដែលស្ថិតក្រោមអគារ៕
(បូកសរុបដោយឌីណា)
