មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទស្សនកិច្ច «ទីភ្នាក់ងារឈ្លើយសឹក-យុទ្ធជនបាត់ខ្លួន» ក្នុងសង្គ្រាមនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក

17:48 | 12/04/2019 (ប្រភព៖ Fresh News)

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីភ្នាក់ងារ ឈ្លើយសឹក/យុទ្ធជនបាត់ខ្លួន ក្នុងសង្គ្រាមនៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Scott Ebell នាយករដ្ឋបាល និងបុគ្គលិក ទីភ្នាក់ងារ បានស្វាគម៍យ៉ាងកក់ក្តៅ និងរីករាយ ចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលឆ្លៀតពេលវេលាមកទស្សនកិច្ចដោយផ្ទាល់ ឆ្លើយតបតាមការអញ្ជើញរបស់ទីភ្នាក់ងារផងដែរ។

លោក Scott Ebell បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលនៃកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគាំទ្រដល់ការងាររុករកអដ្ឋិធាតុយោធិន សហរដ្ឋអាមេរិក ដែលបានបាត់ខ្លួនក្នុងសង្រ្គាមកន្លងមក។

លោក Scott Ebell បានបន្ថែមថា បើគ្មានការគាំទ្រ និងសហការពីសំណាក់ប្រទេសកម្ពុជា កិច្ចការងាររុករកអដ្ឋិធាតុ នឹងមិនបានទទួលជោគជ័យឡើយ។ លោកនាយករដ្ឋបាល និងបុគ្គលិក បានលើកសរសើរប្រទេសកម្ពុជា ដែលតែងតែផ្តល់ការសហការល្អ និងគាំទ្រដល់ក្រុមការងាររុករកអដ្ឋិធាតុយោធិនសហរដ្ឋអាមេរិក ដែលបំពេញបេសកកម្មក្នុងទឹកដីកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដល់កិច្ចការងាររុករកអដ្ឋិធាតុ ពីព្រោះសម្តេចតេជោ យល់ច្បាស់ពីការបាត់បង់សាច់ញាតិ នៅក្នុងសង្រ្គាមហើយដែលកម្ពុជា ធ្លាប់ជួបប្រទះ និងឆ្លងកាត់កន្លងមក។

លោកឧត្តមសេនីយ៍ បានបន្តថា ការបាត់បង់សាច់ញាតិដោយសារសង្រ្គាម ជាការឈឺចាប់មួយទៅហើយ និងការរកមិនឃើញសពជាការឈឺចាប់ របស់សាច់ញាតិមួយកំរិតបន្ថែមទៀត។ មេបញ្ជាការកងទ័ពជើងគោក បានជម្រាបដល់ទីភ្នាក់នេះថា បើមានសំណូមពរអ្វីក្នុងពេលបំពេញការងារ សូមភាគីមិត្តជូនដំណឹង ដើម្បីភាគីកម្ពុជា អាចនឹងជួយសម្របសម្រួល៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត