កម្ពុជាឈានចូលថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត

22:25 | 27/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២៧ខែកក្កដា យុទ្ធនាកាឃោសនារកសំឡេងឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី៦បានឈានចូលថ្ងៃចុងក្រោយ ក្រោយរយៈពេល៣សប្តាហ៍ដែលបានដំណើរការយ៉ាងផុលផុស។

នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត ថ្ងៃទី២៧ខែកក្កដា (រូបថតៈ vov.vn)

យុទ្ធនាការឃោសនារកសំឡេងឆ្នោតរដ្ឋសភាកម្ពុជាអាណត្តិទី៦ដែលបានចាប់ផ្តើមសកម្មភាពពីថ្ងៃទី៧ខែកក្កដានោះបានបិទនាថ្ងៃទី២៧ខែកក្កដា។ ដល់ថ្ងៃទី២៩ខែកក្កដា អ្នកបោះឆ្នោតកម្ពុជាចំនួន៨,៣លាននាក់នឹងទៅបោះឆ្នោត ជ្រើសតាំង សមាជិកសភាចំនួន១២៥រូប។

ប្រភពរូបថតៈ freshnewsasia.com

យោងតាមគណៈកម្មការជាតិរៀបចំការការបោះឆ្នោត (NEC) ថា មនុស្សជាង៣ម៉ឺននាក់ ដែលគាំទ្រគណបក្សចំនួន៧ក្នុងចំណោមគណបក្សទាំង២០ បានធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដែលឆ្លងកាត់លើវិថីធំៗទូទាំងរាជធានីភ្នំពេញ។

ប្រភពរូបថតៈ freshnewsasia.com

ក្នុងដំណើរការអនុវត្តន៍យុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកាន់អំណាច (CPP) បានអនុវត្តន៍យុទ្ធនាការនេះដោយទ្រង់ទ្រាយធំបំផុត។ ពោលគឺក្នុងថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ CPP ធ្វើការប្រមូលផ្តុំបានមនុស្សចំនួន៦មឺននាក់គាំទ្រនិងចូលរួមការដង្ហែក្បួននៅរាជធានីភ្នំពេញនោះ គឺក្នុងថ្ងៃបិទយុទ្ធនាការ មានមនុស្សចូលរួមឡើងដល់២៥ម៉ឺននាក់ផងដែរ។ ជាពិសេស ទាំងក្នុងថ្ងៃបើកនិងថ្ងៃបិទ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានដឹកនាំនិងចូលរួមផ្ទាល់ជាមួយអ្នកបោះឆ្នោតគាំទ្រ CPP ផងដែរ។

ព្រឹត្តិការណ៍នេះទាក់ទាញការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានសារព័ត៌មាន (រូបថតៈ vov,vn)

អញ្ជើញថ្លែងមតិក្នុងពិធីមិទ្ទីងបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្តេច ហ៊ុនសែន បានអំពាវនាវឲ្យអ្នកបោះឆ្នោត ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា CPP ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍ។ លោកបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិទី៥ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចផ្ទាល់បានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា។ CPP ជាគណបក្សតែមួយគត់ដែលអនុវត្តន៍យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅ ខេត្ត ក្រុងទាំង២៥ទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈដែលគណបក្សមួយចំនួនត្រឹមតែអនុវត្តន៍យុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមមូលដ្ឋានដែលមានបេក្ខជនរបស់ខ្លួនឈរឈ្មោះតែប៉ុណ្ណោះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត