នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែន អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦

11:28 | 29/07/2018 (សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី២៩ខែកក្កដា នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨-២០២៣។

នាយករដ្ឋមន្ត្រី សម្តេច ហ៊ុនសែន អញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៩ខែកក្កដា (រូបថតៈ vov.vn)

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅការិយាល័យបោះឆ្នោត ក្នុងសាលាគរុកោសល្យវិក្រិត្យការក្រ‌ុងតាខ្មៅ ខេត្តកណ្តាល។

គណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយសម្តេច ហ៊ុនសែនជាគណបក្សនយោបាយមួយក្នុងចំណោមគណបក្សនយោបាយទាំង២០ដែលចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦លើកនេះ។

អ្នកបោះឆ្នោតលើទូទាំងប្រទេសកម្ពុជា បានទៅបោះឆ្នោតនាថ្ងៃទី២៩ខែកក្កដានេះដើម្បីជ្រើសរើសតំណាងរាស្ត្រចំនួន១២៥នាក់សម្រាប់អាណត្តិថ្មី៕

(សរុបព័ត៌មានដោយ ស្រីព្រេជ)

(សរុបព័ត៌មានដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត