យុគសម័យ - សកម្មភាពជួបប្រាស្រ័យបានជួយឲ្យសិស្សានិស្សិតមានឱកាសទទួលបទពិសោធសិក្សានៅបណ្តាប្រទេសអាស៊ាន។
ឯកអគ្គរដ្ឋទូត EU ប្រចាំនៅកម្ពុជា លោក George Edgar ថ្លែងមតិក្នុងពិធី (រូបងថតៈ vov)
សន្និសីទសារព័ត៌មានស្តីពីការជម្រុញការអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់អាស៊ាន បានបើកកាល ពីព្រឹកថ្ងៃទី ៣០ ខែ ឧសភាឆ្នាំ២០១៨ ដែលមានការចូលរួមពី អ្នកជំនាញផ្នែកឧត្តមសិក្សា ថ្នាក់ដឹកនាំសាកលវិទ្យាល័យនិងមន្រ្តីអប់រំជាន់ខ្ពស់ មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុបប្រមាណ ១២០ រូប ។ សន្និសីទនេះបានផ្តោតលើយុទ្ធសាស្រ្តក្នុងការលើកកម្ពស់វិស័យអប់រំថ្នាក់ឧត្តមសិក្សា តាមរយៈគម្រោងកម្មវិធីអាហារូបករណ៍ Share ។
កម្មវិធីអាហាររូបករណ៍នេះ មានគោលបំណងចង់លើកកម្ពស់ការសិក្សាអប់រំដល់និស្សិតក្នុងតំបន់ ឲ្យ ទទួលបានឱកាស បើកចំហជើងមេឃ ទទួលបានចំណេះដឹងដែលមានការទទួលស្គាល់ជាអន្តរជាតិ និងយល់ដឹងពីជំនាញថ្មីៗ ក្នុងថ្នាក់ឧត្តមសិក្សា។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកស្រី Tran Vu Huong Tra ជំនាញការ ការិយាល័យសហប្រតិ បត្តិការអន្តរជាតិនៃសាកលវិទ្យាល័យពហុបច្ចេកទេសនិងជាសមាជិកក្នុងកម្មវិធី SHARE បានសង្កត់ធ្ងន់ថា៖ “ការផ្លាស់ប្តូរនិស្សិតនាំមកផលប្រយោជន៍ជាច្រើនសម្រាប់និស្សិតក៏ដូចជាសាកលវិទ្យាល័យនានា”។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ vov)
សូមបញ្ជាក់ថា គម្រោងអាហាររូបករណ៍ Share របស់សហភាពអឺរ៉ុប សហការជាមួយអាស៊ាន ដោយ ផ្តោតសំខាន់លើការផ្ទេប្រព័ន្ធក្រេឌីតពីនិស្សិតនៃសាកលវិទ្យាល័យក្នុងស្រុក ធ្វើបម្លាស់ប្តូរទៅ សាកលវិទ្យាល័យផ្សេងៗនៅក្នុងតំបន់អាស៊ាន និង សហភាពអឺរ៉ុប។ កម្មវិធីនេះ ផ្តល់ដល់និស្សិតដែលកំពុងរៀននៅតាមសាកលវិទ្យាល័យចំនួន៤ ក្នុងប្រទេសកម្ពុជា គឺសា កលវិទ្យាល័យកម្ពុជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសាកល វិទ្យាល័យភ្នំពេញអន្តរជាតិ។
ចាប់តាំងពីឆ្នាំ ២០១៦ មក កម្មវិធីនេះ បានផ្តល់អាហាររូបករណ៍សរុបជាង ៤០០ កន្លែងដល់និស្សិត មកពីបណ្តាប្រទេសចំនួន៨ ក្នុងប្រទេសតំបន់អាស៊ាន។ សិស្សនិស្សិតអាចធ្វើការ ភ្ជាប់ប្រវតិ្តរូបរបស់ខ្លួន ដែលមានព្រឹត្តិប័ត្រពិន្ទុ ចូលទៅក្នុងគេហទំព័រ share_asean.eu រួចធ្វើការទំនាក់ទំនងទៅការិយាល័យអាហាររូបករណ៍នៅក្នុងសាកលវិទ្យាល័យដែលខ្លួនកំពុងសិក្សា៕
(ដោយ ស្រីព្រេជ)

