មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ថា “CMAC”បានបង្ហាញសកម្មភាពទាហាថៃកំពុងបណ្តើរឆ្កែដើរត្បាតព្រំដែន និងការហ្វឹកហាត់ សត្វរបស់ទាហានវៀតណាម។ ចំណែកនៅកម្ពុជា កងកម្លំាងដោះមីនCMAC បានបណ្តើរឆ្កែរចូលចម្ការមីន ដើម្បីរុករកគ្រាប់មិនទាន់ផ្ទុះ។
កម្ពុជាប្រើឆ្កែដោះមីន នៅវៀតណាម និងថៃយកមកការពារព្រំដែន
លោកហេង រតនា នាយក CMACបានឲ្យដឹងថា សុនខ ឬឆ្កែ ត្រូវបានកងកម្លំាងប្រដាប់អាវុធនៅប្រទេសថៃនិងនៅប្រទេសវៀតណាម បាននិងកំពុងពង្រឹងសមត្ថភាពយ៉ាងសកម្មក្នុងកងកម្លំាងយោធានិងប៉ូលីសខ្លួន ជាពិសេសលើការងារសន្តិសុខតាមបណ្តោយព្រំដែន។ លោកបានឲ្យដឹងថា ចំពោះអង្គភាពជាតិស៊ីម៉ាក់មានសមត្ថភាពនិងបទពិសោធន៍ប្រើប្រាស់ សុនខក្នុងសកម្មភាពរុករកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុខសុវត្ថិភាពប្រជាជនកម្ពុជា។
កម្ពុជាប្រើឆ្កែដោះមីន នៅវៀតណាម និងថៃយកមកការពារព្រំដែន
(ប្រភពព័ត៌មាន: kohsantepheapdaily.com.kh)


មតិពីមិត្តអ្នកអាន